អីយ៉ា សម្លេងស៊ីគ្នាដល់ហើយ! អីយ៉ា ចាន់ សុបញ្ញា ប៉ះ សុខ សុជាតា ក្នុងបទ “ថ្ងៃណាក៏ឆាតាសក់ ថ្ងៃណាក៏ឆាត្រឡាច” ពីរោះប្លែកមែន ដល់ថ្នាក់ហ្វេនៗ comment បែបនេះ ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា ចាន់ សុបញ្ញា គឺជា ម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ កាលពី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ដោយ ប្អូនប្រុសរូបនេះ ទទួលបានការបោះឆ្នោតច្រើនជាងគេពី សំណាក់ទស្សនិកជន ហើយក៏បានធ្វើឲ្យ បញ្ញា រំភើបចិត្តឡើងស្រក់ទឹកភ្នែក ព្រោះតែបានសម្រេចក្តី ប្រាថ្នារបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក ម្ចាស់ពានរង្វាន់រូបនេះ ពិតជាមិនធ្វើរឲ្យ អ្នកគាំទ្រ របស់ខ្លួនខកចិត្តឡើយ ដោយបានបង្ហាញសមត្ថភាព ចេញបទចម្រៀង ជាច្រើនបទ សុទ្ធតែទទួលបានការគាំទ្រ ខ្លាំងស្ទើរមិនគួរឲ្យជឿ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ នេះ បញ្ញា មានចម្រៀងមួយបទទៀតហើយ ក្រោមចំណងថា “ថ្ងៃណាក៏ឆាតាសក់ ថ្ងៃណាក៏ឆាត្រឡាច” ដោយបកស្រាយរួមគ្នា ជាមួយ សុខ សុជាតា។ បទនេះ ក៏ជាការ និពន្ធទំនុកច្រៀង, Melody, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ THO MEET ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់ចប់ភ្លាម ធ្វើឲ្យ អ្នកគាំទ្រជាច្រើន ពេញចិត្តយ៉ាងខ្លាំង ចំពោះតារាចម្រៀងទំាងពីរដួង ហើយក៏មានហ្វេនជាច្រើន នាំគ្នា និយាយថា ៖ Wow សំលេងស៊ីគ្នា ស៊ីនឹងភ្លេង ពីរោះ ទំនុកច្រៀងអេម ឲ្យ100ពិន្ទុ, ពីរោះណាស់ ជាពិសេសកន្លែង R, សែនពិរោះរណ្ដំដួងចិត្ត, ពូកែណាស់, សំឡេងពីរោះប្លែកខុសពីគេ បានកាន់ពាន មិនខុសទេ, ពីអ្នកហ្នឹងចាប់ដៃគ្នា ត្រូវម្លេះ ពីរោះណាស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនា បទនេះទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment