រំភើបចិត្តជំនួស! ទីបំផុតលោកស្រី ទ្រី ដាណា បានជួបនឹងបងប្រុសពិការជើង ដើរលក់សាប៊ូលាងចានហើយ និងបានជូនថវិកាទៅគាត់ចំនួន

កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ និងជាម្ចាស់គ្រឿងសម្អាងយីហោម៉ាក NNP បានប្រកាសស្វែងរកលោកពូម្នាក់ ដែលពិការជើង បានខិតខំពុះពារតស៊ូ ក្នុងជីវិត ដោយមិនលើកដៃ សុំទានពីនរណាម្នាក់ ហើយគាត់ខិតខំសន្សំលុយ បូករួមនឹងការខ្ចីពីគេខ្លះ យកមករៀនផលិតសាប៊ូលាងចាន ដែលកាលនោះ គេទារចំនួន ១០០ដុល្លារ រហូតអាចបង្កើតជីវកម្មដ៏តូចមួយ សម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងភាពពិការ ជីវិតតស៊ូខិតខំលក់កាសែត និងសាប៊ូលាងចាន លោក ងួន សុឃឿន បានផ្ដល់បទសំភាសន៍ទៅកាន់កាសែត សុីសុីថាមស៍ អោយមហាជនបានដឹងថា៖”ទោះបីខ្ញុំ សុំទានគេ ក៏ខ្ញុំមិនថាអីដែរ គ្រាន់ថា (វាប៉ះពាល់) ប៉ះពាល់ដែលថា យើងវាមានកូន មានអីចឹងណា…បើថាយើងសុំទានគេ ពេលដែលកូនធំឡើង (វាខ្មាស់គេ) ដល់ពេលចឹងទៅ គឺខ្ញុំមិនសុំទេ! ខ្ញុំសុខចិត្តរកទៅ បានមិនបាន ក៏មិនដឹងធ្វើយ៉ាងមិចដែរ។ ប៉ុន្ដែដល់ពេលសុំ គឺសុំបានហើយ ព្រោះខ្ញុំជើងចឹង ប៉ុន្ដែគ្រាន់ថា ខ្លាចពេលកូនធំឡើង វាមានឪសុំទានគេចឹង គឺខ្ញុំអត់ទេ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយស្ដាប់នូវពាក្យពេជន៍មួយចំនួន របស់លោកពូ ងួន សុឃឿន រួចមក បានធ្វើឲ្យលោកស្រី ទ្រី ដាណា មានចិត្ដអាណិត និងចង់ផ្ដល់ដើមទុនបន្ថែមទៀត សម្រាប់ឱ្យគាត់ យកទៅប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ ដែលគាត់ត្រូវការ ព្រោះថា លោកស្រី ទ្រី ដាណា ពេញចិត្តនឹងចូលចិត្ដទៅដល់បុគ្គលណា ដែលខិតខំតស៊ូ ក្នុងជីវិតបែបនេះ។ ជាមួយនេះដែរ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី ទ្រី ដាណា ក៏បានរកឃើញ និងជួបជាមួយលោកពូ ងួន សុឃឿន ហើយ ដោយគាត់បានឧបត្ថម្ភថវិកាចំនួន ២០០០ដុល្លារ សម្រាប់យកទៅទិញម៉ូតូមួយគ្រឿង ដើម្បីអោយជីវកម្មរបស់គាត់កាន់តែរលូនទៅមុខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment