ក្រោយរៀបការ កាលពីថ្ងៃទី ២៨ ខែវិច្ឆកា ឆ្នាំ ២០១៩ លោក ប៉ែន ចំរុង បានទទួលកាដូដ៏ពិសេសមួយសម្រាប់គ្រួសារ គឺ ភរិយា របស់លោក បានសម្រាល កូនស្រីម្នាក់ កាលពី ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ដោយជោគជ័យ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។
កូនស្រី របស់ អ្នកទំាងពីរ មានឈ្មោះពីរោះណាស់ គឺ ប៊ែល (Bell) ព្រមទំាងមានមុខមាត់គួរឲ្យស្រឡាញ់ ថែមទៀតផង ដល់ថ្នាក់ ធ្វើឲ្យ លោក និងភរិយា បង្ហាញក្តីស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង ចំពោះគ្រាប់ពេជ្រ មួយនេះ។
កើតទើបបាន៣ខែជាងសោះ អូនប៊ែល ចេះណាស់ ទោះមានពេលខ្លះកំពុងឈឺក៏ដោយ ក៏នៅតែញញឹម សើច មិនចេះយំ រករឿង រំខានអោយប៉ាម៉ាក់ពិបាកម៉េចទេ។ នេះបើតាមការបញ្ជាក់ របស់ ភរិយា លោក ប៉ែន ចំរុង បង្ហោះសារប្រាប់កាលពីម្សិលមិញនេះ។
ហើយថ្មីៗនេះទៀត នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ គេឃើញ លោក ប៉ែន ចំរុង បានបង្ហោះរូបភាពមួយសន្លឹក ជាមួយ ភរិយា និងកូនស្រី សំណព្វ មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅខ្លាំងណាស់។
ពិធីករ ដ៏មានប្រជាប្រិយរូបនេះ ក៏បានភ្ជាប់សារបញ្ជាក់ថា “សុំរីករាយបន្តិចហើយ គ្រួសារដ៏តូចមួយនេះ (សុំដោះម៉ាស់ ម៉ាប៉ុស្តិ៍ហើយ រួចពាក់វិញទេ)”។ ឃើញរូបនេះភ្លាម ហ្វេនៗរបស់ លោក ក៏លាន់មាត់បែបនេះថា ៖ មើលមុខអូនប៊ែល គ្រឺតណាស់, ក្នាញ់ណាស់ចៅ, មើលចែ bell ធ្វើមុខ, Sweet family, កូនស្រីស្អាតណាស់បង, គ្រួសាររីករាយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ពីគ្រួសារ លោក ប៉ែន ចំរុង ទំាងអស់គ្នា ៖