ចាំមើលទាំងអស់គ្នា!រឿងរ៉ាវលែងលះឧកញ៉ា ឌួង ឆាយ និង ភរិយា ត្រូវគ្រូហុងស៊ុយអះអាងថា (មានវីដេអូ)

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ នារីម្នាក់ដែលគេស្គាល់ថាជាគ្រូហុងស៊ុយបានចេញនូវវីដេអូប្រមាណ ១៨នាទី ទស្សទាយជុំវិញរឿងរ៉ាវលែងលះគ្នារវាងឧកញ៉ា ឌួង ឆាយ និងភរិយាគឺលោកជំទាវ ដេត ម៉ាលីណា ដោយអះអាងច្បាស់ៗថាអ្នកទាំងពីរជាគូដែលទេវតាចារមក មិនអាចរស់នៅខ្វះគ្នាបានឡើយ សម្ព័ន្ធភាពគូជីវិតរបស់អ្នកទាំងពីរគឺចងភ្ជាប់យូរអង្វែងដោយសារកូនស្រីពៅជារាជិនីគុជដូច្នេះមិនអាចបែកគ្នាបានឡើយ បើទោះបីជាឈ្លោះគ្នាខ្លាំងកម្រិតណាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះអ្នកគ្រូហុងស៊ុយសម្ដីផ្អែមរូបនេះដែរបានបន្តបញ្ជាក់ម្ដងហើយម្ដងទៀតជុំវិញអត្តចរិត និងជោគវាសនារបស់ឧកញ៉ា ឌួង ឆាយ និងភរិយាលោកជំទាវ ដេត ម៉ាលីណា ដោយលើកសរសើរនូវគុណសម្បត្តិនៃអត្តចរិតអ្នកទាំងពីរថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អ្នកទាំងពីរជាបុគ្គលដែលមានគុណធម៌ទាំងប្ដីប្រពន្ធមានជោគវាសនាល្អខ្លាំង គ្មានថ្ងៃអាចធ្លាក់ខ្លួនក្រលំបាកឡើយ ហើយប្រសិនបើឧកញ៉ា ឌួង ឆាយ បែកគ្នាដាច់ស្រេចជាមួយលោកជំទាវ ដេត ម៉ាលីណា នោះ ក៏គ្មាននារីណាម្នាក់មានវាសនាជាគូជាមួយលោកឧកញ៉ាឡើយ ក្រៅពីលោកជំទាវព្រោះជាគូពីអតីតជាតិ មុន និងក្រោយគឺត្រូវតែជួបគ្នាមិនអាចព្រាត់ប្រាស់គ្នាឡើយ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment