ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរ បានមានការស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក ហើយក៏មានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នាទម្រាំមានថ្ងៃដ៏ពិសេសនេះ។
យ៉ាងណាមិញ ក្រឡេកមកចាប់អារម្មណ៍ពីស្វាមីភរិយាថ្មីថ្មោងមួយគូនេះវិញ ពិតជាគួរអោយអាណិតអាសូរខ្លាំងណាស់ ខណៈដែលអ្នកទាំងពីរមានជីវភាពខ្វះខាត ហេីយកាន់តែសង្វេគចិត្តនោះ កូនកំលោះបានពិការជេីងទាំងសងខាងមិនអាចដេីរបានទៀតផង។ ជាមួយគ្នានេះ ដោយមេីលឃេីញពីទុក្ខលំបាក និងមានចិត្តរំភើបជំនួសប្អូនទាំងពីរចំពោះការស្រឡាញ់ហ៊ានតស៊ូដោយមិនបោះបង់គ្នានេះ លោកស្រី ទ្រី ដាណា ក៏មានជាថវិកាខ្លះចងដៃដល់ពួកគាត់ និងបានមានការលេីកឡេីងផងដែរថា៖
«អបអរសាទរប្អូនទាំង២ផង អាណិតហើយក៏រំភើបចិត្ត បងសុំចងដៃប្អូនទាំងពីរ 500$ ជីវិតយើងមិនអាចល្អគ្រប់យ៉ាងទេ សំខាន់យើងចេះទទួលយក យើងពេញចិត្ត យើងតស៊ូ មិនបោះបង់។ ចាប់ដៃគ្នាហើយ ប្អូនត្រូវផ្ដល់កម្លាំងចិត្តឱ្យគ្នា ព្យាយាមដើម្បីជីវិតទៅថ្ងៃមុខ។ ផ្លូវជីវិតគូនេះ ប្អូនទាំងពីរជាអ្នកជ្រើសរើស ត្រូវស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួន ខាងប្រុស អាយុ ៣០ឆ្នាំ ពិការជើង នៅខេត្តតាកែវ ឯខាងស្រីអាយុ ១៩ឆ្នាំ នៅខេត្តកណ្ដាល»។