មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដ៏ល្បីម្នាក់ ប្រចាំផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ខេមរៈ សិរីមន្ត (ឈ្មោះពិត ខេម ប៊ុនថៃ)។ ប្រជាប្រិយ របស់តារាចម្រៀងរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំង ដដែលពីសំណាក់ ហ្វេនៗ របស់ខ្លួន ជាពិសេស ចម្រៀងមួយបទ កំពុងផ្ទុះល្បីខ្លាំង គឺបទ “ពឺតៗ”។
ងាកមកជីវិតគ្រួសារ របស់លោកវិញ ក៏កំពុងសាងសុភមង្គល ពោរពេញ ដោយស្នាមញញឹម និងភាពរីករាយយ៉ាងខ្លាំង ហើយបច្ចុប្បន្ន លោកមានកូន៣ នាក់ ដោយ កូនប្រុសច្បង ឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ ឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈមន្តរាជិនី ដែលបានកើត នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ។
ចំណែកព្រឹកមិញនេះ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០ គេឃើញ តារាចម្រៀងប្រុសរូបនេះ បានថតរូបមួយប៉ុស្តិ៍ ពិតជាស្អាតណាស់ មានភរិយា និងកូនទំាង៣ ព្រមទំាងភ្ជាប់សារខ្លីមួយប្រាប់ឲ្យដឹងថា “យប់មិញរវល់តែលេងសប្បាយពេក ភ្លេចផុស Happy Merry Christmas”។
ឃើញរូបនេះភ្លាម ហ្វេនៗ របស់ សិរីមន្ត លាន់មាត់ ព្រាត ថា ៖ គ្រួសាររីករាយ សប្បាយរហូត អាយដល, ស្អាតទាំងគ្រូសារ, អ្នកកណ្ដាលអីក៏ធ្វើមាត់ខ្យូតម៉្លេះ, មើលក៏ដឹងថាសប្បាយដែរ, Sweet family បងមន្ត។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ សប្បាយៗ នៃគ្រួសារ តារាចម្រៀងប្រុសរូបនេះ ទំាងអស់គ្នា ៖