អុញនោះ! អ្នកនាង កាកា អូស្ត្រាលី ក្រោយបានឃើញអ្នកគ្រាំទ្ររបស់កញ្ញា ពេជ្រ សូលីកាដែលបានប្រើពាក្យមិនសមរម្យស្រាប់តែអ្នកនាងចេញមុខប្រលះក្ដែងៗ (មានវីដេអូ)

អូស្ត្រាលី ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ដោយកាលពីពេលថ្មីៗនេះ ថៃ នារីសុជាតា ដែលជាកូនស្រីរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺកើតមានរឿងជាមួយនឹង កញ្ញា ពេជ្រ សូលីកា ដែលទើបនឹងភ្ចាប់ពាក្យហើយថ្មីៗនេះ ដោយមានរការឡាយវីដេអូ រួមគ្នាជាមួយនឹងកញ្ញា បេនី យ៉ាំង ដែលមានអ្នកចូលមើលរហូតដល់ ជិត៨មុឺននាក់ឯណោះ។យ៉ាងណាមិញ ក្រោយពីរឿងមួយនេះ ត្រូវបានស្ងាត់រលត់ទៅវិញ អស់មួយរយៈពេលរួចមក ស្រាប់តែកាលពីម្សិលមិញនេះ ក៏ផ្ទុះរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញលិខិត អញ្ជើញកញ្ញា ថៃ នារីសុជាតា និងកញ្ញា បេនី យ៉ាំង អោយចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នាវេលាម៉ោង៩ព្រឹក

នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ។ក្នុងលិខិតអញ្ជើញដែលបង្ហោះឡើង តាមរយៈអង្គភាពសារព័ត៍មាន TVFB ដោយមានបណ្តឹងរបស់ឈ្មោះ គង់ ស្រីពេជ ហៅ ពេជ្រ សូលីកា ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសូមអញ្ចើញឈ្មោះ ថៃ នារីសុជាតា ភេទ ស្រី កើតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៤ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។ទន្ទឹមនឹងរឿងខាងលើនេះដែរ កាលពីម្សិលមិញ នាវេលាម៉ោង ៨យប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កញ្ញា ពេជ្រ សូលីកា

បានចេញមុខធ្វើការបកស្រាយរាល់មន្ទិលសង្ស័យរបស់មហាជន ជុំវិញរឿងរ៉ាវខាងលើនេះ ជាមួយនឹងលោក សុវណ្ណ រិទ្ធី ដើម្បីទាមទារភាពស្អាតស្អំរបស់កញ្ញា ត្រឡប់មកវិញ ក្រោយពេលដែលខ្លួនត្រូវបានមិត្ដភក្ដិបរិហាកេរ្ដិ៍ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក។ដោយឡែក បន្ទាប់ពី កញ្ញា ពេជ្រ សូលីកា បានបកស្រាយរួចហើយមក ស្រាប់តែក្នុងថ្ងៃនេះ ទី១០ ខែវិច្ឆិកា អ្នកនាង KaKa KH Australia បានចេញមុខ Live Video

ដែលបានប្រើពាក្យសម្ដីមិនសមរម្យពេលដែលស៊ែរផុសរបស់នាងខ្ញុំ! ត្រូវចាំថាការមិនមែនជា idol ដែលពូកែសម្ដែងទេចូលចិត្តដែលនិយាយការពិតបើទទួលយកមិនបានក៏ជួយមិនបានដូចគ្នា! TeamKadal Thank you Happy Sweet Oshop ដែលបានឧបត្ថម្ភសំលៀកបំពាក់ជូននាងខ្ញុំ”។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment