កំប្លែងដល់ហើយ! លើកមុនជិះសេះជាមួយភរិយា, លើកនេះ ព្រាប សុវត្ថិ ជិះសេះជាមួយកូនប្រុសម្តង មើលហើយ ធានាថាសើចហៀរទឹកភ្នែកហ្មង ដល់ថ្នាក់ម្នាក់ៗ ចាប់អារម្មណ៍ត្រង់…(មានវីដេអូ)

មហាជន ក៏ដូចជា អ្នកគាំទ្រទូទៅ ភាគច្រើន ពិតជាបានជ្រាបហើយ ថា បច្ចុប្បន្ន កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសគឺ លោក ព្រាប សុវត្ថិ និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ ក្រៅពីសិល្បះ លោក មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅជូនក្រុមគ្រួសារ នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពី ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ លោកបានធ្វើឲ្យហ្វេនៗ ភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយលោក និង ភរិយា សម្តែងមួយឈុតជិះសេះលេងកម្សាន្តយ៉ាងសប្បាយរីករាយ មើលដល់ចប់ ធានាថា សើចចុកពោះជាក់ជាមិនខាន។ លោក ព្រាប សុវត្ថិ បានភ្ជាប់សារខ្លីមួយថា “Christmas នាំអូនដើរលេង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ នេះទៀត លោកបានបញ្ចេញវីដេអូសំណើចមួយទៀតហើយ ដោយម្តងនេះ ជិះសេះលេងជាមួយ កូនទី២ គឺ សុវត្ថិ មុនីនាគ ។ ព្រាប​ សុវត្ថិ បានប្រាប់ឲ្យដឹងផងដែរថា “ជិះសេះដើរលេងជាមួយកូននាគ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលចប់ភ្លាម ហ្វេនៗ ចូល comment ព្រាត ពិសេសចាប់អារម្មណ៍ត្រង់ជិះសេះថយក្រោយ និងប៉ៅទឹកដោះគោ ហ្នឹងហ្មង ដល់ថ្នាក់និយាយ ថា ៖ អាយដល ធ្វើស៊ី​សា​ហា​វ, ម្ដងនេះជិះសេះជាមួយកូនប្រុសម្ដងមើស អស់ម៉ានលុយ, idol លេងមួយក្បាច់នេះ សើចហៀរទឹកភ្នែក, ម៉េចសេះបោលថយក្រោយអ៊ីចឹង idol, ម៉េចដើមឈើ រត់ទៅមុខវិញអ៊ីចឹង ជិះសេះថយក្រោយ, សំខាន់មានប៉ៅទឹកដោះគោទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ សំណើចខាងក្រោមនេះទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment