ជួយស៊ែរផង! អភិបាលស្រុកមង្គលបុរីប្រកាសរកបុរសម្នាក់រត់គេចមិនព្រមធ្វើចត្តាឡីស័ក ក្រោយត្រឡប់មកពីប្រទេសថៃ

ស្រុកមង្គលបុរី ៖ ប៉ុន្មានម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុកលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានប្រកាសស្វែងរកបុរសម្នាក់ ដែលមិនព្រមចូលធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈដែលបុរសម្នាក់នេះទើបតែត្រឡប់ពីប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលស្រុកមង្គលបុរីបានឱ្យដឹងដោយសំណេរយ៉ាងដូច្នេះថា៖ «សូមជួយស្វែងរកគាត់ឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។ គាត់ទើបតែវិលត្រលប់ពីប្រទេសថៃ.. បានរត់គេចវេសមិនព្រមធ្វើចត្តាឡីស័ក នៅប៉ោយប៉ែត…l ២៤ ធ្នូ ២០ បើបានឃើញគាត់ សូមនាំគាត់មកចត្តាឡីស័កនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ។ សូមអរគុណ» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment