ប្រពៃណាស់! សម្តេចក្រឡាហោម ឧបត្ថម្ភថវិកាដល់តារាសម្តែង សំ តារាវុទ្ធី មានជំងឺមហារីកសួតធ្ងន់ធ្ងរ

រាជធានីភ្នំពេញ ៖ ថ្មីៗនេះព័ត៌មាននៃដំណឹងតារាសម្តែងជើងចាស់លោក សំ តារាវុទ្ធី បានកើតជំងឺមហារីកសួតធ្ងន់ធ្ងរចុងក្រោយ កំពុងសម្រាកព្យាបាលនៅភូមិ ជូស ឃុំជីខ្មារ ស្រុក ទ្រាំង ខេត្តតាកែវ ក្នុងនោះបន្ទាប់ពីទទួលបានដំណឹងភ្លាមៗមានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភតាមលទ្ធភាព ខណៈ «មូលនិធិសិល្បករចាស់ជរា» ក៏បានធ្វើការឧបត្ថម្ភថវិកាចំនួន៣ខែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្ដីនៅថ្ងៃទី២៤ ខែធ្នូនេះ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់លើគណនីហ្វេសប៊ុករបស់ខ្លួនឲ្យដឹងថា សម្ដេចក្រឡាហោម បានចាត់តំណាងនាំយកថវិកាចំនួន១ពាន់ដុល្លារ ទៅឧបត្ថម្ភដល់លោក សំ តារាវុទ្ធី ផងដែរ។ ប្រភពបញ្ជាក់ឲ្យដឹងបែបនេះថា៖ «តារាកំប្លែង នាយ ក្រឹម បានយកថវិកាចំនួន ១០០០$ ដែលជាថវិកាផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃឧបត្ថម្ភដល់ តារាសម្តែង លោក សំ តារាវុទ្ធី ដែលមានជំងឺមហារីកសួតធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅស្រុកកំណើតនៅភូមិ ជួស ឃុំជីខ្មារ ស្រុក ទ្រាំង ខេត្តតាកែវ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងនាយក្រឹមបានថ្លែងបញ្ជាក់ឲ្យប្រភពដឹងថា៖ «សមានចិត្តមិនអាចកាត់ថ្លៃបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅថ្ងែ23/12/2020 ដោយមានការអាណិតអាសូរ ដល់សិល្បករជើងចាស់មួយរូបឈ្មោះ សំ តារាវុទ្ធី ដែលមានជំងឺប្រចាំកាយ (ជំងឺរបេង មហារីកសួត) កម្រិតធ្ងន់ សម្ដេច ក្រឡហោម ស ខេង និង លោកជំទាវ បានផ្តល់ថវិកាចំនួន1000$ (មួយពាន់ដុល្លារ) ជួយរំលែកដល់ទុក្ខលំបាក និងបន្តថែព្យាបាលជំងឺដ៏កាចសាហាវនេះ។ ក្នុងនាមខ្ញុំជាតារាកំប្លែងមួយរូប ក៏ដូចជាសិល្បៈខ្មែរទាំងអស់ សូមគោរពថ្លែងអំណរគុណ និងអរគុណដល់គុណណូបការៈ របស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រាបុត្រី ដែលតែងតែមើលឃើញនូវទុក្ខលំបាករបស់សិល្បករ និងប្រជាជនទូទាំងប្រទេស។ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា សម្ដេច និងលោកជំទាវ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment