អបអរសាទរ! ក្រុម​កម្ពុជា​ ​យកឈ្នះគូប្រជែង​​ ​ក្រុមព្រុយណេ AFC U19 Championship 2020​ ​ធ្វើអោយសម្តេចតេជោ ហ៊ុនសែន​មានចិត្តសប្បាយរីករាយជាខ្លាំងដោយបានបង្ហោះសារមួយយ៉ាងមានអត្ថន័យថា

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងច្បាស់ហើយថា បច្ចុប្បន្ន​នេះ​ វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​ ហាក់​មាន​សន្ទុះ​កើន​ឡើង​ជា​លំដាប់​ ខណៈដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​បែរមកមានការ​គាំទ្រ​ ក៏ដូចជា​ចូល​រួម​ទស្សនា​នូវរាល់ការ​ប្រកួត​នានា​ ដែលនេះ​គឺជា​កំលាំង​លេីក​ទឹកចិត្ត​ដ៏​អស្ចារ្យ​មួយសម្រាប់​កីឡាករ​ ក្នុង​ការ​ប្រកួតប្រជែង​យក​ជ័យជម្នះ​ជូន​ដល់ប្រទេសជាតិនោះ។ដោយឡែកបេីយោងតាម​ប្រភព​ព័ត៌មាន​ពី​គណនី​ហ្វេសប៊ុក​ផេក​ជា​ផ្លូវការ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា៖«សូមកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំ​ ក្រុម​ Cambodia U19​(កម្ពុជា​)​យកឈ្នះគូប្រជែង​ក្រុម​ Brunei DS U19(ព្រុយណេ)​ ក្នុងលទ្ធផល ៣:០យ៉ាងណាមិញ ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។ អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន

ក៏ដូចជាតាមទូរទស្សន៍​ និងគេហទំព័រកីឡាផ្សេងៗ។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។ជាក់ស្តែង​លទ្ធផល​ដ៏​ប្រសើរ​មួយនេះ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ទូទាំង​ប្រទេស​ និងអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជាពិសេស​អ្នក​ចូល​រួម​ទស្សនា​ផ្ទាល់​ បានសម្តែងនូវ​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​ ដែលនេះ​គឺជា​មោទនភាព​មួយបញ្ជាក់ថា​ កម្ពុជា​កំពុង​តែរីកចំរេីនទៅមុខ​ មិនចាញ់នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​នោះទេ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment