ក្រោយរៀបការជាមួយ ថមមី តាមប្រពៃណីខ្មែរហើយ គេឃើញ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស គឺ សួស វីសា កំពុងសាងសុភមង្គល យ៉ាងកក់ក្តី ជាមួយ ស្វាមី និង ថង សាម៉ូលីណា ហៅ Jenny ដែលជា កូនស្រី សំណព្វចិត្ត របស់ខ្លួន មើលទៅគួរឲ្យច្រណែនដល់ហើយ។
ឆ្លៀតពេលវេលា វីសា និងស្វាមី តែងតែបង្ហាញសកម្មភាពប្លែកៗ សប្បាយ ក្នុងក្រុមគ្រួសាររបស់ខ្លួន មិនដែលដាច់ឡើយ មើលទៅ ពិតជាពោរពេញដោយក្តីសុខខ្លាំងណាស់។
នៅមិនទាន់អស់ទេ ស្រាប់តែព្រឹក ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះទៀត វីសា បានបង្ហោះរូបភាពជាច្រើន អមដោយសារហួសចិត្តខ្លួនឯងថា “ពេលទំនេររបស់ម៉ែឪ Jenny គឺលេងប៉ាវស៊ីងស៊ុង បើមិនអ៊ីចឹងទេ គឺរកទំនុកកូរពេញផ្ទះ ម្យ៉ាងដែរ ប្តីប្រពន្ធ ស្មើដៃគ្នាណាស់
និយាយអោយស្រួលស្តាប់ទៅគឺ គូរខ្ញុំមិនច្រឡំគេទេ”។
ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗជាច្រើនបានចូល comment ថា ៖ មើលទៅបងមានក្ដីសុខខ្លាំងណាស់បង, ប្លែកភ្នែកតែម្តង បង, គ្រួសារបង រីករាយ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖