អបអរសាទរ! ទីបំផុតកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនបានដោយសុវត្ថិភាពហើយ ដែលត្រូវចំនឹងថ្ងៃពិសេសទៀតគឺចំនឹងថ្ងៃ..

ប្រិយមិត្ដបានដឹងហើយថា ចំពោះពិធីមង្គលការរបស់ អ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយលោក អុឹង សុខលី ប្អូនប្រុសម្ចាស់ផលិតកម្មរស្មី ហង្សមាស ដោយមានការអញ្ចើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ថ្នាក់ដឹកនាំកំពូល រួមជាមួយលោក ឧកញ៉ា និងមិត្ដភក្ដិក្នុងសង្គមសិល្បៈ ដែលបានធ្វើឲ្យពិធីមួយនេះកក្រើតពេញផ្ទៃប្រទេសតែម្ដង។ បើ​គិត​មកដល់ពេលនេះ​ តារាចម្រៀងជា​គ្រាប់​ពេជ្រ​​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ អ្នក​នាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បានរៀប​អាពាហ៍ពិពាហ៍​មានរយៈពេល​ជាច្រើន​ខែមកហេីយ​ ហេីយ​អ្វី​ដែលកាន់តែ​គួរឲ្យ​ចាប់អារម្មណ៍​ និងមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នោះ​ តារា​ចម្រៀង​ស្រី​ដ៏​ល្បីល្បាញ​រូប​នេះ​ សម្រាល​បាន​កូន​ប្រុសដោយជោគជ័យ​ហេីយនៅថ្ងៃនេះ​។

យ៉ាងណា​មិញ​ ចំពោះ​មន្ទីរពេទ្យ​ដែល​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ និងស្វាមី​ លោក​ សុខលី ប្អូនប្រុសម្ចាស់ផលិតកម្ម​ រស្មី ហង្សមាស បានធ្វើ​ការ​ជ្រើសរើស​សម្រាប់​កូន​ប្រុស​ដំបូង​ជា​ទី​ស្រលាញ់​របស់​ខ្លួន​នោះ គឺជាមន្ទីរ​ពេទ្យ​ដ៏ល្បី​មួយ ទំនេីប​ និងឈានមុខគេបំផុតក្នុង​ប្រទេសថៃ​ ដែលមាន​ឈ្មោះ​ថា​ Bumrungrad​ ។ ជាមួយ​នឹងដំណឹងដ៏រីករាយនេះដែរ​ លោក​ ណុប​ បាយ៉ារិទ្ធ​ ក៏បាន​បង្ហោះសារ​ទៅ​កាន់​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ ផងដែរ​ថា៖«អបអរសាទរ ក្មួយប្រុស ឆលី អុឹង កូនប្រុសរបស់ប្អូនស្រីឱក សុគន្ធកញ្ញា និង ហ៊ា​ អុឹង សុខលី បានប្រសូត្រជាស្ថាពរ ដោយសុវត្តិភាព ទាំងម្តាយនិងកូន នៅថ្ងៃនេះ ថ្ងៃទី១១ ខែ១១ ម៉ោង១កន្លះថ្ងៃត្រង់ Congratulations»។

Related posts

Leave a Comment