រំភើបចិត្តជំនួស! ទីបំផុត ថវិកា របស់ ចែដាណា និងស្វាមី បានដល់ដៃ តារាសម្តែងជើងចាស់ ដែលធ្លាក់ខ្លួនឈឺធ្ងន់ ហើយ នូវទឹកប្រាក់ រហូតដល់ទៅ…

កាលពី ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ ម្សិលមិញនេះ លោកស្រី ទ្រី ដាណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួន នឹងជួយជាថវិកា ដល់ទៅ ១០០០ដុល្លារ សហរដ្ឋអាមេរិក ជូនចំពោះតារាសម្តែងជើងចាស់ម្នាក់ឈ្មោះ សំ តារាវុទ្ធី ទុកព្យាបាលជំងឺ។ ក្នុងនោះ លោកស្រី ក៏បានភ្ជាប់សារខ្លីមួយទំាងរំជួលចិត្តថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ឃើញហើយសង្វេ​គចិត្តណាស់ នាងខ្ញុំ និងស្វាមី ជួយគាត់ 1000$ ដើម្បីព្យាបាលជំងឺបន្ត។ គាត់ជាតារាសម្ដែងជើងចាស់ សម្ដែងរឿងបុរាណៗ ឥឡូវធ្លាក់ខ្លួនឈឺ ទៅសំងំនៅខ្ទមខ្លួនឯង។ លោកពូ សំ តារាវុទ្ធី បើអ្នកធ្លាប់តាមដានរឿងពីដើមច្រើន ប្រហែលជាស្គាល់គាត់។ បាត់គាត់មួយរយៈ ស្មានគាត់ទៅនៅស្រុកក្រៅដូចអ្នកផ្សេង តាមពិត គាត់កំពុងខ្វះខាត នៅស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំនឹងឱ្យគេយកទៅជូនគាត់ សង្ឃឹមបានធូរស្រាលខ្លះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ នេះ ទឹកប្រាក់ចំនួន ១០០០ដុល្លារ បានដល់ដៃ តារាសម្តែងជើងចាស់នេះហើយ។ ក្នុងនោះ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះខ្ញុំបាទបានយកថវិការរបស់ លោកជំទាវ ទ្រី ដាណា និងស្វាមី ចំនួន 1000$ មកឧបត្ថម្ភដល់តារាសម្តែងជើងចាស់ ដែលមានជំងឺមហារីកសួត ធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ដែលកំពុងសំរាកព្យាបាលនៅ ភូមិជួស ឃុំ ជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ! ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment