អ្នកអង្គម្ចាស់ក្សត្រីតូច ជេនណា ចេញមួយបទអបអរថ្ងៃអ៊ុំទូក «ជូនពរថ្ងៃបុណ្យអ៊ំុទូក» យ៉ាងពិរោះតែម្តង (មានវីដេអូ)

ភ្នំពេញ៖ ប្រិមិត្តមួយចំនួនបានជ្រាបដឹងហើយថា មុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បានបញ្ចេញបទចម្រៀងថ្មីសម្រាប់អបអរពិធីបុណ្យអ៊ុំទូក ដែលមួយបទនេះមានឈ្មោះថា “Jenna Norodom Official” ដែលអ្នកអ្នកអង្គម្ចាស់ក្សត្រីតូច ច្រៀងបានយ៉ាងពិរោះ ថែមទាំងបានបង្ហាញនៅទេសភាពស្រស់ស្អាតនៅប្រសាទអង្គវត្តផងដែរ

ធ្វើឲ្យមហាជនសរសើរ៕ យ៉ាងណាមិញ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជា​បុត្រី​ទីពីរ​របស់​អ្នកអង្គម្ចាស់​នរោត្តម​ បុប្ផា​រី​ បន្ទាប់ពីធ្វើការ Cover ចម្រៀងជាច្រើន ក៏ដូចជាចេញបទចម្រៀងផ្ទាល់ខ្លួននាពេលកន្លងមក កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បូករួមទាំងភាពក្លាហាន ទឹកមុខដ៏ស្រស់ស្អាតរបស់ ម្ចាស់ក្សត្រីតូច ផង ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ឡើយ។ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment