មើលហើយរំភើបតាម! កំពុងធ្វើការសុខៗ ស្រាប់តែ ម្តាយ, បងស្រី និងមិត្តរួមការងារ យកនំខេក ទៅ Surprise ដល់ថ្នាក់ធ្វើឲ្យ ថន លក្ខិណា រំភើបពេក ឡើងរលីងរលោងទឹកភ្នែក ទាល់តែបាន ហើយនិយាយបែបនេះ ថា…(មានវីដេអូ)

ប្រិយមិត្ត ក៏ដូចជាទស្សនិកជនទូទៅ ប្រាកដជាស្គាល់ជាក់ជាមិនខាន នូវតារាសម្តែង និងជាពិធីការិនី ដ៏ល្បីឈ្មោះម្នាក់ កំពុងទទួលបានប្រជាប្រិយខ្លាំងនោះ គឺ កញ្ញា ថន លក្ខិណា ។ ពិធីការិនី រូបស្រស់ នេះ តែងតែលេចមុខក្នុងកម្មវិធីធំៗ មិនដែលដាច់ឡើយ អមដោយការតុបតែងខ្លួន ស្អាតប្លែក គួរឲ្យគយគន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ ចំថ្ងៃខួបកំណើត លក្ខិណា គេក៏បានឃើញ អ្នកម្តាយ បងស្រី និងមិត្តរួមការងារ របស់ ពិធីការិនី រូបនេះ បានយកនំខេក ទៅ surprise ដល់កន្លែងធ្វើការ ឃើញភ្លាម លក្ខិណា រំភើបចិត្តហួសពីការស្មាន ដល់ថ្នាក់ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ហ្វេសប៊ុកមួយឈ្មោះ “ថន ដារ៉ា” ដែលជាបងស្រី ថន លក្ខិណា បានភ្ជាប់សារខ្លីមួយថា “Surprise birthday ប្អូនស្រីបានសម្រច សប្បាយណាស់ អរគុណ បងៗ និងក្រុមការងារ ដែលជួយសហការ ដើម្បីធ្វើអោយការ surprise បានជោគជ័យ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំភើបចិត្តពេក លក្ខិណា ក៏បានបង្ហោះសារខ្លីមួយផងដែរថា “សូមអរគុណអ្នកម្តាយ បងស្រីដារ៉ា បងស្រីគង់សុជាតិ និងក្រុមការងារទាំងអស់ដែលបានសហការគ្នា surprised ខួបកំណើតដ៏អស្ចា្យនៅក្នុងថ្ងៃនេះ រំភើបណាស់ រំភើបឡើងរលីងរលោងទឹកភ្នែក អរគុណចំពោះការស្រលាញ់របស់អ្នកទាំងអស់គ្នា I LOVE YOU”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាររូបភាព និងវីដេអូ ខាងក្រោមនេះទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment