បានបុណ្យច្រើនណាស់! ឃើញផ្ទះលោកយាយមានសភាពទ្រុឌទ្រមជិតរលំទៅហើយ លោកស្រី ទ្រី ដាណា ក៏សម្រេចចិត្តធ្វើរឿងមួយជូនលោកយាយ ដោយ…

កាលពីប៉ុន្មានថ្ងៃមុន​ លោកស្រី​ ទ្រី ដាណា បានចុះយកស្បៀងអាហារ និងថវិការមួយចំនួន ទៅជូនលោកយាយកំសត់ម្នាក់ ដែលរស់នៅទាំងលំបាកវេទនា ដោយការដើររើសអេតចាយ ដើម្បីយកថវិការបន្តិចបន្តួច ដែលរកបាននោះ យកមកទិញម្ហូប ចិញ្ចឹមចៅស្រី ដ៏ទៅបីនាក់ ដែលរស់នៅក្នុងបន្ទុក ។ ចំណែកសភាពផ្ទះរបស់លោកយាយវិញ ពិតមានសភាពចាស់ទ្រុឌទ្រោម​ និងគួរឲ្យអាណិតយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “អាណិតណាស់លោកយាយ អាយុ ៧២ឆ្នាំហើយ នៅដើររើសអេតចាយ បេះបន្លែមកចិញ្ចឹមចៅស្រី ៣នាក់ លោកយាយនៅកំពង់សឹង ខេត្តព្រៃវែង។ នាងខ្ញុំ និងស្វាមី បានជូនថវិកា ១០០០$ និងគ្រឿងឧបភោគបរិភោគ មានអង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ធុងទឹក មុង កន្ទេល ខ្នើយ ភួយ និងគ្រឿងទេសមួយចំនួនទៀត ដើម្បីលោកយាយបានដោះស្រាយជីវភាពជាមួយចៅៗ។ អាណិតក្មេង មិនបានរៀនស្រួល ឪពុកស្លាប់ចោល ហើយម្ដាយក៏ក្រខ្សត់ គ្មានលទ្ធភាពចិញ្ចឹម នាងខ្ញុំផ្ដល់ថវិកាខ្លះជូនពួកគាត់ ដើម្បីទិញសៀវភៅរៀន ។ តស៊ូទៅក្មួយៗ ជីវិតមិនមែនសុទ្ធតែល្អទេ គឺមានតែទ្រាំ ខំប្រឹង ទើបអនាគតផ្លាស់ប្ដូរ “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “នាងខ្ញុំ និងស្វាមីក្រោយពេលដែលទៅជួបលោកយាយផ្ដល់ជាអំណោយរួច ឃើញផ្ទះលោកយាយមានសភាពទ្រុឌទ្រមជិតរលំទៅហើយ នាងខ្ញុំក៏សម្រេចចិត្តជួយសាងសង់ផ្ទះជូនលោកយាយអោយបានរឹងមាំ ជាថ្មី”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment