ប្រពៃណាស់! ចំថ្ងៃខួបអាពាហ៍ពិពាហ៍ ៣ ឆ្នាំ, ស្រីអូន និងស្វាមី បានឧបត្ថម្ភថវិកាជូន កាកបាទក្រហមកម្ពុជា នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនមែន

នៅមុននេះបន្តិច នាថ្ងៃទី ២១ ខែធ្នូ​ ឆ្នាំ ២០២០ គេប្រទះឃើញ អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពយកថវិកាចំនួន ១០ដុល្លារ សហរដ្ឋអាមេរិក ឧបត្ថម្ភជូន កាកបាទក្រហមកម្ពុជា ចំថ្ងៃដ៏ពិសេសរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ស្រីអូន បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “នាងខ្ញុំ ស្រីអូន និងស្វាមី ឈាង រ័ត្ន បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០,០០០ រៀល (១០ មុឺនដុល្លា) ដល់កាកបាទក្រហមកម្ពុជាសម្រាប់ចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។ ដេីម្បីអបអរថ្ងៃខួបអាពាហ៍ពិពាហ៍ 3 ឆ្នាំរបស់ពួកយើង។ ជូនបុណ្យផងបងប្អូនប្រជាពលរដ្ឋខ្មែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់ ស្រីអូន បានចូល comment ថា ៖ ល្អណាស់បងស្រីអូន, សាធុ សាធុ ដោយសេចក្ដីជ្រះថ្លាណាស់ បងស្រី សូមអនុមោទនា បុណ្យ សូមអោយខ្ញុំបានចំណែកនៃបុណ្យ របស់បង, គំរូដ៏ល្អបំផុត សូមឲ្យអ្នកមានអាយុវែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទំាងនៅមាន ពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ក្រោយឃើញទង្វើរដ៏សែនល្អ របស់ ស្រីអូន ក្នុងការរួមចំណែកជួយកិច្ចការមនុស្សធម៌។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment