នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារ ក្រោយពេលបានយកថវិការទៅជួយដល់កុមារាម្នាក់ ដែលគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ បែ.កល.លាដ៍ក្បាល ហើយគ្រួសារមានជីវភាពក្រីក្រខ្លាំងណាស់ គ្មានថវិការព្យាបាលកូនសោះ ។
លោកបានរៀបរាប់ថា” អាណិតណាស់ កុមារាដែលគ្រោះថ្នាក់ចរាចរណ៍ ផុងបែ.កល.លាដ៏ក្បាលមានជីភាពក្រីក្រគ្មានលុយព្យាបាល!
ថ្ងៃនេះខ្ញុំបាទបាននាំយកថវិការចំនួន 500$ ដែលជាថវិការផ្ទាល់របស់ លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងលោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល បានឧបត្ថម្ភដល់កុមាររងគ្រោះដែលស្ថិតនៅបន្ទប់ជួល ភូមិ ព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
កុមារារងគ្រោះដែលគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវវែងស្រែង ដែលកំពង់ធ្វើដំណើជាមួយឪពុកក៏ត្រូវម៉ូបើកពីក្រោយហើយបោកក្បាលទៅនិងចិញ្ចើមថ្នល់រឺឯកូនបោកក្បាលនិងម៉ូតូផុងបែ.កល.លាដ៏ក្បាល ហើយត្រូវដឹកទៅយកសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកុមារជាតិ ដែលគ្រួសារនេះគ្មានលុយព្យាបាល ហើយមានជីវភាពក្រីក្រខ្វះខាត ។
ដោយមើលឃើញពីស្ថានភាពខ្វះខាតនិងគួអោយអាណិតបែបនេះទើបលោកជំទាវឧកញ៉ នឹម វណ្ណៈ បានចាត់ចែងអោយខ្ញុំបាទ អុឹម ជីវ៉ា ជាតំណាង យកថវិការទៅជួយដល់កុមាររូបនេះ អោយទាន់ពេលវេលារ ។ ធ្វើយ៉ាងអោយជួយព្យាបាលកិមាររូបនេះអោយជាសះស្បើយឡើងវិញ ។ លោកជំទាវក៏បានផ្តាំផ្ញើសួសិខទុក្ខដល់ក្មួយរងគ្រោះនិងក្រុមគ្រួសារ សូមទទួលបានសុខភាពល្អ និងជាសះស្បើយ ។
ឆ្លើយតបចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោកជំទាវ នឹម វណ្ណៈ និងគ្រួសារ ឪពុកម្តាយរបស់កុមាររងគ្រោះបានលើកដៃសំពះថ្លែងអំណរគិណដល់លោកជំទាវនិងគ្រួសារសូមទទួលបានូវសេចក្តីសុខសេចក្តីចំរើនគ្រប់ប្រការ ។