អ្នកនានពេជ្រ សោភា៖ មានអារម្មណ៍ថាឈឺចាប់ ព្រោះស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ

ប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលក្នុងមួយរយៈពេលថ្មីៗនេះ ប្រទេសថៃបានកំពុងតែធ្វើសកម្មភាព សាងសង់រូបសំណាក់ល្លោនឃុនថៃដ៏ធំមួយរបស់ខ្លួន និងថែមទាំងបានបង្កើតព្រឹត្ដិការណ៏វប្បធម៍ដ៏ធំមួយទៀត ដោយចង់បង្ហាញពីអរិយធម៌ វប្បធម៌របស់ខ្លួនទៅកាន់ឆាកអន្ដរជាតិ និងដើម្បីចងក្រងឲ្យខ្លួនក្លាយទៅជាម្ចាស់អរិយធម៌ វប្បធម៌នៅអាសុីអាគ្នេយ៍ក្នុងពេលដ៏ខ្លីខាងមុខនេះ។ យ៉ាងណាមិញ ទាក់ទងចំពោះរឿងខាងលើនេះ ស្រាប់តែមុននេះប៉ុន្មានម៉ោង នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កំពូលតារាចម្រៀងស្រីក្នុងផលិតកម្ម រស្មី ហង្សមាស និងជាតារាស្រីជួរមុខក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺអ្នកនាង ពេជ្រ សោភា បានបង្ហោះសារដោយបង្ហាញពីអារម្មណ៏ដ៏សែនឈឺចាប់មួយ ដែលវប្បធម៍ជាតិខ្មែររបស់យើង ត្រូវបានប្រទេសថៃលួចយកទៅ ដោយគ្មានអ្នកណាខ្វាយខ្វល់បន្ដិចសោះឡើយ។

ក្នុងនោះដែរ អ្នកនាង ពេជ្រ សោភា បានបង្ហោះសារមួយឃ្លា អមជាមួយរូបថតមួយសន្លឹក និងបានធ្វើការលើកឡើង ទាំងអារម្មណ៏សោកស្ដាយ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖”ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ មានអារម្មណ៏ថាឈឺ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ សុំទោសដែលខ្ញុំនិយាយពាក្យនេះ”៕

Related posts

Leave a Comment