សូមសរសើរ! លោកជំទាវ ទាង អេង ទៀ សីហា ភរិយា អភិបាលខេត្តសៀមរាប បានទៅលេង ប្រាសាទព្រះខ័ន នៅថ្ងៃចុងសប្ដាហ៍ ព្រមទាំងបានបង្ហាញសំពត់ហូលសារបាប់ (ចរបាប់) ដែលចងក្នុងទម្រង់អប្សរាខ្មែរជំនាន់ដើម ថែមទៀតផង

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមួយចំនួនធំ មានការកោតសរសើរយ៉ាងខ្លាំងចំពោះ លោកជំទាវ ទាង អេង ទៀ សីហា ភរិយា អភិបាលខេត្តសៀមរាប ដែលបានជ្រើសរើសយក កាបូបកំប្លោក ដែលជាស្នាដៃកូនខ្មែរ មានច្រើនម៉ូដយកមកប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Rothkanha Play ក៏បានសរសើរថា “គាត់ស្រស់ស្អាតណាស់ស្អាតទាំងរូបរាងស្អាតទាំងទឹកចិត្ត សំខាន់គាត់គាំទ្ររបស់ខ្មែរ សូមសរសើរដោយស្មោះ លើកស្ទួយស្មាដៃខ្មែរ”។

ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ ថ្ងៃចុងសប្ដាហ៍ លោកជំទាវ បានទៅលេងប្រាសាទព្រះខ័ន ជាពិសេសថែមទាំងបានបង្ហាញសំពត់ហូលសារបាប់ (ចរបាប់) ដែលចងក្នុងទម្រង់អប្សរាខ្មែរជំនាន់ដើម ថែមទៀតផង។ ក្នុងនោះ លោកជំទាវ ទាង អេង ទៀ សីហា បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុកផងដែរថា៖

“ចុងសប្ដាហ៍នេះខ្ញុំបានមកលេងប្រាសាទព្រះខ័ន ដើម្បីកំសាន្តនិងចង់បង្ហាញពីប្រវត្តិប្រាសាទបន្តិចបន្តួច ដែលប្រាសាទនេះត្រូវបានកសាងឡើងនៅ គ.ស ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វលោកេស្វរៈ ក្នុងរចនាបថបាយ័ន ។ ក្នុងនោះផងដែរ ខ្ញុំក៏ចង់បង្ហាញពីរចនាកាបូបកំប្លោកដែលជាស្នាដៃឆ្នៃប្រឌិតឡើងរបស់កូនខ្មែរ ជាពិសេសគឺសំពត់ហូលសារបាប់(ចរបាប់)ដែលចងក្នុងទម្រង់អប្សរាខ្មែរជំនាន់ដើម ។

យើងឃើញថានៅតាមប្រាសាទនានា មិនថាប្រាសាទព្រះខ័ន ឬក៏ប្រាសាទផ្សេងទៀតទេ គេតែងតែឃើញមានចម្លាក់ឆ្លាក់នៅតាមក្លោងទ្វារចូលនានា និងនៅតាមសសរតាមថែវខាងក្នុង និងនៅជាន់ខាងលើជាដើម ។ នៅតាមជញ្ជាំងនៃថែវខាងក្នុងនេះដែរ មានចម្លាក់នារីដែលទ្រង់គ្រឿងដូចព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ផងដែរ ។ @ Palilay”៕

Related posts

Leave a Comment