ចាប់តាំងពីកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ មានវត្តមាន ជាផ្លូវការ ក្នុងផលិតកម្ម Galaxy Navatra ក្នុង ឆ្នាំ ២០២០ មក គេឃើញ កំពូលតារាចម្រៀង រូបនេះ មានបទចម្រៀងជាច្រើន សុទ្ធតែពីរោះៗ និងទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់ហ្វេនៗរបស់ខ្លួន គ្រប់ស្រទាប់វណ្ណៈ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។
គ្រប់បទដែល តារាចម្រៀង កូន៣ នេះ ច្រៀងហើយ លោកតែងតែ យកមកធ្វើកាយវិការតាម ក្នុងបណ្តាញសង្គម TikTok ជាមួយស្ទាយថ្មីៗ ប្លែកៗ យ៉ាងទាក់ទាញបំផុត។
នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកមិញនេះទៀត នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ លោកបានធ្វើឲ្យហ្វេនៗ ភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយលោក និង ភរិយា សម្តែងមួយឈុតជិះសេះនេះ មើលដល់ចប់ ធានាថា សើចចុកពោះជាក់ជាមិនខាន។ លោក ព្រាប សុវត្ថិ បានភ្ជាប់សារខ្លីមួយថា “Christmas នាំអូនដើរលេង”។ ក្រោយមើលវីដេអូនេះចប់ភ្លាម អ្នកគាំទ្រ ជាច្រើន នាំគ្នា ចូល comment ព្រាត ថា ៖ចុមជិះអីហ្នឹង អាយដល, ធ្វើដូចមែនទែន អាយដល សមណាស់, សប្បាយម៉្យាងដែរ អាយដល, ចេះកំប្លែងទៀតបង, ទៅអ៊ីចឹងអស់ អាយដល កំប្លែងខ្លាំងហ្មង, ពូកែមែនបងសំណព្វ ដឹកប្រពន្ធដើរលេង, ចេះទាក់ទាញអារម្មណ៍ទៀត អាយដល, អាយដលកំប្លែង ហាត់ប្រាណទាំងព្រឹកហ្មង, អាយដលធ្វើអីក៏សមដែរ, ប៉ិនណាស់បង, សប្បាយទាំងព្រឹកហ្មង idol, អាយដល ចេះរកនឹកឃើញ។
តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ៖