ក្តៅៗ! កញ្ញា ពេជ្រ សូលីកា បានចេញមុខបកស្រាយ ជុំវិញរឿងរ៉ាវកញ្ញា ហ្វីយ៉ាតា និង​ កញ្ញា ប៊េនីយាំង

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ដោយកាលពីពេលថ្មីៗនេះ ថៃ នារីសុជាតា ដែលជាកូនស្រីរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺកើតមានរឿងជាមួយនឹង កញ្ញា ពេជ្រ សូលីកា ដែលទើបនឹងភ្ចាប់ពាក្យហើយថ្មីៗនេះ ដោយមានរការឡាយវីដេអូ រួមគ្នាជាមួយនឹងកញ្ញា បេនី យ៉ាំង ដែលមានអ្នកចូលមើលរហូតដល់ ជិត៨មុឺននាក់ឯណោះ។ យ៉ាងណាមិញ ក្រោយពីរឿងមួយនេះ ត្រូវបានស្ងាត់រលត់ទៅវិញ អស់មួយរយៈពេលរួចមក ស្រាប់តែកាលពីម្សិលមិញនេះ ក៏ផ្ទុះរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញលិខិត អញ្ជើញកញ្ញា ថៃ នារីសុជាតា និងកញ្ញា បេនី យ៉ាំង អោយចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នាវេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ។

ក្នុងលិខិតអញ្ជើញដែលបង្ហោះឡើង តាមរយៈអង្គភាពសារព័ត៍មាន TVFB ដោយមានបណ្តឹងរបស់ឈ្មោះ គង់ ស្រីពេជ ហៅ ពេជ្រ សូលីកា ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសូមអញ្ចើញឈ្មោះ ថៃ នារីសុជាតា ភេទ ស្រី កើតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៤ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។ ទន្ទឹមនឹងនេះដែរ ទាក់ទងចំពោះរឿងខាងលើ ដែលកំពុងតែដុតកំដៅឡើងមកវិញនេះ កញ្ញា ពេជ្រ សូលីកា ក៏បានបង្ហោះសារមួយឃ្លា នៅលើគណនី ហ្វេសប៊ុកផេករបស់ខ្លួន នូវពាក្យពេជន៏ដ៏មានខ្លឹមសារចាក់ដោតជាខ្លាំង ថា៖”មឹសៗ ឆ្កឹះឆ្នាំងបាយធ្លុះ, មីរាជនី ពស់, មីពស់ក្បាល 9, មីមិត្តទ្រុសមិត្ត, មីចរឹកតួឯក, មីតួកំសត់, មីពស់ពិស, មីពស់វែក, មីបិសាចពស់, មីហ្វេក princess,មីសត្វក្អែក, មី idol, មី ពិសពុល, មីចរឹក Queen

នេះជាឈ្មោះ ដែលគេតាំងនាមអោយខ្ញុំ ខ្ញុំមិនមែនទេវតា ក៏ មិនមែនដុំថ្មដែរ ដែលខ្ញុំមិនចេះឈឺនោះ ខ្ញុំជឿលើកម្មពៀរ អ្នកសាងអ្វី ក៏ទទួលនឹងទៅ ខ្ញុំរស់នៅក្រោមប្រទេសដែលមានច្បាប់ ប្រើខួរក្បាល មកដោះស្រាយបញ្ហា ប្រសើរជាងប្រើអារម្មណ៍មួយឆាវ ធ្វើអោយខុសមួយជីវិត 7:30 យប់នេះ ត្រៀមអកអំបុក ទាំងអស់គ្នា”។ ដោយឡែក ពេលវេលាដែលទន្ទឹមរង់ចាំរបស់ទស្សនិជន គឺបានមកដល់ហើយ នាខណៈពេលនេះ ដោយកញ្ញា ពេជ្រ សូលីកា បានចេញមុខធ្វើការបកស្រាយរាល់មន្ទិលសង្ស័យរបស់មហាជន ជុំវិញរឿងរ៉ាវខាងលើនេះ ជាមួយនឹងលោក សុវណ្ណ រិទ្ធី ដើម្បីទាមទារភាពស្អាតស្អំរបស់កញ្ញា ត្រឡប់មកវិញ ក្រោយពេលដែលខ្លួនត្រូវបានមិត្ដភក្ដិបរិហាកេរ្ដិ៍ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក។

Related posts

Leave a Comment