អីយ៉ា! ក្រោយសម្រាលកូន ជាង២ខែ, នៅសុខៗ ស្រាប់តែ ម៉ាក សែនសូនីតា ទំលាយអារម្មណ៍ ថា “មនុស្សស្រី…ពេលពរពោះពិបាក ពេលសម្រាលកូនក៏ពិបាក ពេលកូនកើតមក រឹតតែពិបាក តែភាពពិបាកទាំងអស់ហ្នឹង បាន…” (មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ តាមប្រពៃណីខ្មែរ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ ដោយមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរៀបការ តារាសម្តែងស្រីរូបស្រស់នេះ ក៏បានសម្រាលកូនប្រុសម្នាក់ ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អ ធម្មតា ហើយកូនប្រុស រូបនេះ មានឈ្មោះ ប៉ុល បូនីតតូ ដែលបានកើតនៅ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន តូតា និងស្វាមី កំពុងសាងសុភមង្គល ជាមួយកូនប្រុសសំណព្វចិត្ត មើលទៅពិតជាមានក្តីសុខខ្លាំងណាស់ តាមរយៈការមើលឃើញ តារាសម្តែងរូបនេះ បានបង្ហោះរូបភាពជាញឹកញាប់ ក្នុងហ្វេសប៊ុករបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅយប់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០ នេះទៀត តូតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកទៀតហើយ ជាមួយ បូនីតូ ដែលជាកូនប្រុសរបស់ខ្លួន ហើយភ្ជាប់សារដ៏មានន័យ ប៉ុន្មានម៉ាត់ ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មនុស្សស្រី…ពេលពរពោះពិបាក ពេលសំរាលកូនក៏ពិបាក ពេលកូនកើតមករឹតតែពិបាក តែភាពពិបាកទាំងអស់ហ្នឹង បានប្តូរអោយម៉ាក់ៗ មានសេចក្តីសុខខ្លាំងៗ និយាយទៅ…ការពិបាកទាំងអស់ហ្នឹង មិនឈ្នះទំហំចិត្ត ដែលម៉ាក់ៗមានចំពោះកូនទេ ស្រលាញ់កូនណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

Related posts

Leave a Comment