Connect with us

កម្សាន្ត

នៅតែខ្ញង់ដដែល ប៊ីរីយ៉ា ខណៈកូនស្រីក៏ជិតក្រមុំស្អាតដូចម្ដាយ

Published

on

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះតេ ពិតជាបានស្គាល់ច្បាស់ហើយ តារាសម្តែងស្រី ប៊ីរីយ៉ា នោះ ដែលបច្ចុប្បន្ននេះ រូបនាងមិនសូវជាបានបង្ហាញខ្លួនលើវិថីសម្តែងដូចឡើយ ដោយសារតែរវល់ជាមួយនឹងកាងារផ្ទាល់ខ្លួន ដ៏កាក់កបរបស់នាង ថែមទាំងឆ្លៀតពេលវេលាសម្រាប់មើលថែកូនស្រីបណ្តូចលិត្តតែមួយរបស់នាងផងដែរ ។

ពិតណាស់ ធ្មេចបើកៗនាប៉ុន្មានឆ្នាំមកនេះ គេក៏បានឃើញកូនស្រី របស់តារាសម្តែងស្រីរូបនេះ កាន់តែធំធាត់យ៉ាងឆាប់រហ័ស ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះគឺ រូបសម្រស់របស់ក្មេងស្រីតូចនេះ កាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ កាត់តាមអ្នកម៉ាក់គេណាស់ ។

មួយវិញទៀត បើនិយាយពីសម្រស់របស់ ប៊ីរីយ៉ា ឯណោះវិញ ទោះបីជារូបនាងមានអាយុរៀងច្រើនបន្តិច និងថែមទាំងមានគ្រួសារ និងកូនស្រីមួយទៅហើយ តែរូបនាងនៅតែអាចរក្សាសម្រស់ស្រស់ស្អាត នៅតែក្មេងជាងវ័យ ។

ជាក់ស្តែង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ហ្វេនៗជាច្រើនបានចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ប៊ីរីយ៉ា ដាក់ប៉ុន្មានសន្លឹកនេះ មើលទៅស្រស់នៅតែក្មេងស្អាតដូចកាលពីនៅក្រមុំអ៊ីចឹង ដល់ថ្នាក់ហ្វេនៗឃើញហើយលាន់មាត់សរសើរគ្រប់ៗគ្នា ។

បើក្រឡេកទៅមើល កូនស្រីរបស់តារាសម្តែងស្រីរូបនេះវិញ មើលទៅសម្រស់របស់ក្មេងស្រីតូចរូបនេះ កាត់ទៅតាមអ្នកម្តាយគេខ្លាំងណាស់ ទោះបីជាមិនទាន់ពេញរូបពេញរាង តែយ៉ាងណា នាងតូចគឺស្អាតតាំងពីក្មេងតែម្តង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

ស្រ់សណាស់លោកអើយ! អីយ៉ា ហ៊ិន ច័ន្ទនីរ័ត្ន ដាក់ប៉ុន្មានសន្លឹកនេះ រំលេចជាមួយរ៉ូបពណ៌ស៊ីជំពូ ពិតជាសក្ក័សមជាមួយនឹងរូបសម្រស់នាងជាខ្លាំង

Published

on

By

ពិតណាស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាអតីត ហ្រេ្វស៊ីស្រីរូបស្រស់ ដែលានកម្ពស់ខ្ពស់ស្រឡះ និងជាពិជាធីការិនីល្បីឈ្មោះបោះសម្លេង នាពេលបច្ចុប្បន្ននេះ ក្នុងនោះភាគច្រើនមហាជនបានដាក់រហ័សនាមឲ្យថា ជាតារាស្រីស្អាតសម្រស់អំណោយផលពីធម្មជាតិ ។

ពិតណាស់ ពិធីការិនី និងតារាសម្តែងស្រីរូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិនោះទេ រីឯសមត្ថភាព និងទេពកោសល្យដុងសិល្បៈពេញខ្លួនតែម្តង បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងស្រលាញ់គាំទ្រទៅលើរូបនាង កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

មិនត្រឹមតែប៉ុណ្ណោះ ពិធីការិនីស្រីស្រស់រូបនេះ តែងតែធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសរាល់ពេលដែលរូបនាងបានបង្ហោះចេញមកម្តងៗ បានធ្វើឲ្យទស្សនិកជនឃើញហើយពិតជាលង់សម្រស់នាងស្ទើរតែគ្រប់គ្នាតែម្តង ។

មួយវិញទៀត ទោះបីជាពិធីការិនីរូបនេះ មានវ័យកាន់តែជ្រេបន្តិចក្តី តែពិធីការិនីរូបស្រស់នេះ នៅតែមានភាពវ័យក្មេងស្អាត ស្បែងភ្លឺចែងចាំជាងវ័យដដែរ ។

ជាក់ស្តែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ នេះ ហ៊ិន ច័ន្ទនីរ័ត្ន ឆក់បានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក្រោយឃើញ ពិធីការិនីរូបស្រស់ បានរំលេចជាមួយរ៉ូបពណ៌ស៊ីជំពូរ ជាមួយការច្នៃម៉ូដជារូបបេះដូង មើលទៅពិតជាសក្ក័សមជាមួយនឹងរូបសម្រស់រូបនាងជាខ្លាំង ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ មហាជនជាច្រើន ជាពិសេសអ្នកគាំទ្រ នាំគ្នាផ្ទុះការសរសើរថាស្រស់ស្អាតសឹងតែគ្រប់ៗគ្នាទៅហើយ រហូតមានអ្នកខ្លះចូលទៅ ខំមិន លើកឡើងយ៉ាងដូច្នេះថា៖ “Pink day, មើលទៅដូចចង់ស្អាតហើយនែក, So cute, Love idol” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ចុមយក្ស! ម៉ាក់លក្ខណ៍ ទម្លាយរូបភាពមួយនេះចេញភ្លាម ក្រោយមានអ្នកមួយចំនួន គិតថាខ្លួនកែកុនសម្ផស្ស រួចភ្ជាប់សារប្រាប់ឲ្យដឹងថា…

Published

on

By

ពិតណាស់ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម TikTok ពិតជាបានស្គាល់ច្បាស់ហើយ ម៉ាក់លក្ខណ៍ នោះ ដែលជាតារាក្នុង TikTok ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាខ្លាំង បូករួមជាមួយរូបសម្រស់ស្រស់សោភាទៀតផងដែរ ។

ក្រោយទទួលបានប្រជាប្រិយនៅលើបណ្តាញសង្គម TikTok ហើយនោះ ស្រីស្អាតរូបនេះ ក៏ទទួលបានការងារយ៉ាងច្រើនជាហូរហែមិនដាច់សោះឡើយ ទាំងការថតសំអាងការ និងថតឲ្យផលិតផលផ្សព្វផ្សាយជាច្រើនក្នុងស្រុក ទើបធ្វើឲ្យតារាស្រីរូបនេះមានលទ្ធភាព ទិញរថយន្តទំនើបជិះសម្រាប់ខ្លួនឯង ទិញមាសពេជ្រ និងផ្ទះថែមទៀតផងដែរ ។

ចំណែកឯ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនឡើងភ្ញាក់ព្រឺត ក្រោយឃើញរូប ម៉ាក់លក្ខណ៍ បានបង្ហាញរូបភាពមួយសន្លឹក ដែលផ្ទឹមគ្នា ខណៈមានអ្នកសង្ស័យថា ម៉ាក់លក្ខណ៍ កែកុនទៅលើសម្ផស្ស ។

ជាមួយរូបភាពមួយសន្លឹក ផ្ទឹមគ្នាផងដែរ ម៉ាក់លក្ខណ៍ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “គេថាខ្ញុំកែច្រើន អាចមើលបានថាខ្ញុំកែអ្វីខ្លះ” ។ ជាមួយគ្នានេះផងដែរ ក៏មានមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រ បាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ចែកែពីខ្មៅមកសរ, កែពីអាក្រក់មកស្អាត, កែសម្បុរ នឹងកេរ្តិ៍ឈ្មោះឥឡូវល្បីខ្លាំងជាងមុនអូន, កាលនោះស្រីម៉ៅឥឡូវស្រីស, កែប្រែពីរមនុស្សធម្មតា ទៅជាមនុស្សស្រីដែលរឹងមាំង, កែចរិតមិនដូចមុនទេពីរមុនញុមមិនដែលលាក់់ទេលូវមើលរាល់ថ្ងៃ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ឡើងសា.ច់តែបន្តិច អាង សុជាតា ឃើញស្អាតប្លែក មុខពេញគួរឲ្យក្នាញ់

Published

on

By

ពិតណាស់ អាង សុជាតា ហៅថា ឈូឈូ គឺជាតារាសម្តែងស្រីវ័យក្មេង និងជាកូនស្រីពៅរបស់ តារាសម្តែងជើងចាស់ អ្នកនាង សឿង ផានផាភួង ដែលជាតារាស្រីកំពុងតែទទួលបានប្រជាប្រិយភាព ទាំងម្តាយ និងកូន មិនត្រឹមតែប៉ុណ្ណោះ សុជាតា នៅវ័យក្មេងក៏ពិតមែន ប៉ុន្តែរូបនាងធ្លាប់ក្តោបបានតំណែតួឯកជាច្រើនរឿងភាគមកហើយ ថែមទាំងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន ។

មួយវិញទៀត បើងាកទៅមើល ពីរូបសម្រស់របស់តារាសម្តែងស្រីវ័យក្មេងរូបនេះ គឺថាមានរាងខ្ពស់ស្រឡះ មុខមាត់ស្លូតបូត នរណាៗឃើញក៏ស្រលាញ់ចូលចិត្ត ជាពិសេសមួយរយៈចុងក្រោយមកនេះ គេឃើញរូបនាង ហាក់មានសាច់មានប្រលឹងច្រើនជាងពេលមុន ខណៈវ័យក៏កាន់តែកើនឡើងផងដែរ ។

ជាមួយគ្នានេះផងដែរ ហ្វេនៗជាច្រើន ផ្ទុះការសរសើរមិនដាច់ពីមាត់ឡើយ ជាមួយរូបរាងឡើងសាច់បន្តិចនេះហើយ ដែលមើលទៅប្លែកភ្នែក សមជាមនុស្សពេញវ័យនឹងគេ មុខពេញមូលខ្លង់គួរឲ្យក្នាញ់ខ្លាំងណាស់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ