គួរឲ្យក្នាញ់ណាស់ពៅ ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឆេង ប្រសិទ្ធ ប៉ះ ល្អហួស cover ម៉ាបទនេះ ពីរោះហើយ កាយវិការ ឡើងកប់ទៀត ដល់ថ្នាក់អ្នកខ្លះ ហ៊ាននិយាយថា…(មានវីដេអូ)

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវ ក្មេងស្រី ម្នាក់ឈ្មោះ ល្អហួស ដែលត្រូវជាក្មួយស្រី របស់តារាសម្ដែង ដេននី ក្វាន់ ហើយក៏ត្រូវជាកូនស្រីបង្កើត របស់អ្នកនាង ចោម ច័ន្ទ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីម្នាក់នេះ មានឈ្មោះពិតថា សុខ គីមហ័ង បច្ចុប្បន្នត្រូវបានទស្សនិកជន ចាប់អារម្មណ៍ខ្លាំង ទៅលើរូបសម្រស់ ដ៏ស្រស់ស្អាត របស់កុមារីរូបនេះ ជាពិសេសនោះ គឺនាងមានមុខមាត់​ស្រដៀងនឹង តារាថៃល្បីឈ្មោះ​ នាង yaya urassaya តែម្ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ គេប្រទះឃើញ ល្អហួស បានប៉ះជាមួយ ឆេង ប្រសិទ្ធ ដោយ cover ចម្រៀងមួយបទ ក្រោមចំណងជើងថា “មកធ្វើអី?” ជាសំនៀងដើម លោក ព្រាប សុវត្ថិ និង​ គឹម លក្ខិណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់ចប់ភ្លាម ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាង ក្រោយឃើញ ប្អូនទាំងពីរ cover ចម្រៀងមួយបទនេះ រហូតដល់មានអ្នកចែករំលែកតគ្នា ជិត៤ពាន់ដងបាត់ទៅហើយ គិតត្រឹមយប់ម៉ោងជាង ៧ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក៏មានអ្នកខ្លះ សរសើរ កប់ៗមាត់ថា ៖ ពីរោះណាស់, គួរឲ្យស្រឡាញ់ណាស់, សក់ស្អាតម្លេះពៅ, ស្អាតណាស់ យ៉ាយ៉ា, កាន់តែធំកាន់តែដូចតួថៃយ៉ាយ៉ា, ឡូយណាស់ ម្នាក់ដូចកូរ៉េ ម្នាក់ដូចតួថៃ ពីរោះណាស់, ញិកញ៉ក់ គួរឲ្យក្នាញ់ណាស់ពៅ។ ហើយក៏នៅមានពាក្យសរសើរ អ្នកទំាងពីរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment