បើកបង្ហាញមុខមាត់លោកជំទាវ២រូបត្រូវបានរាជរដ្ឋាភិបាលផ្ដល់ទំនុកចិត្តធ្វើជាអភិបាលខេត្ត

ភ្នំពេញ ៖ ថ្នាក់ដឹកនាំជាស្ត្រីចំនួនពីររូបដែលបានកាន់តំណែងជាអភិបាលខេត្ត ដែលនេះអាចនិយាយបានថាជាប្រវត្តិសាស្ត្រថ្មីក្នុងសម័យសម្ដេចតេជោ ។ ស្ត្រីឆ្នើមទាំងពីររូបដែលមានឱកាសទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំរួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ត្រូវបាន ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាចៅហ្វាយខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. លោកជំទាវ បាន ស្រីមុំ ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យចំនួន២ផ្សេងគ្នា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ដោយតែងតាំងលោកជំទាវ ដែលមានឋាន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃវិញ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment