ប្រពៃណាស់! ឃេីញ​ប្អូនស្រី​ពិការជេីងតែមានការ​ខិតខំ​តស៊ូ​ក្នុង​ការងារ​ លោក​ស្រី​ ទ្រី​ ដាណា​ ក៏បាន​ចុះទៅជួបផ្ទាល់​និងបាន​ឧបត្ថម្ភ​ថវិកា​ដល់ទៅ​…(មានវីដេអូ)

កាលពីថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ នេះ​ លោក​ ហុីង បញ្ញា​រិទ្ធ​ រួម​ជាមួយ​ភរិយា លោក​ស្រី​ ទ្រី​ ដាណា​​​ បានធ្វើ​ដំណើរ​ចុះមកជួបផ្ទាល់ម្ចាស់​ដេប៉ូ​គ្រឿង​សម្អាង​ NNP សាខា​ខេត្ត​ព្រះសីហនុ​ ​ព្រមទាំងបាន​ផ្តល់ជា​ថវិកា​មួយ​ចំនួន​ និងបានលេីកទឹកចិត្តដល់ប្អូនស្រីម្នាក់ដែលគាត់គឺជា​សមាជិក​ចែកចាយ​របស់​ក្រុមហ៊ុន​ ដាណា​ ទ្រី​ បេីទោះបីជាប្អូនស្រី​បានពិការជេីងអស់រយៈពេលជាច្រេីនឆ្នាំយ៉ាងណាក្តី​ ក៏ប្អូនស្រីនៅតែព្យាយាមដេីរ​ចុះ​ទីផ្សារ​ដោយមិន​ចុះចាញ់​នឹង​ជីវិត​ដ៏​លំបាក​នេះ​ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នេះ​ លោកស្រី​ ទ្រី​ ដាណា​ បាន​សរសេរ​រៀបរាប់​នៅ​លេី​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លូន​ថា៖«ពួកគាត់ពិការក៏ពិតមែន​ ប៉ុន្តែពួកគាត់មានឆន្ទៈនៅក្នុងការដើរទៅមុខ គាត់ចេះតស៊ូនិងខិតខំប្រឹងប្រែងដោយមិនលាដៃសុំអ្នកដទៃឡើយ ខ្ញុំចូលចិត្តបុគ្គលបែបនេះ​ ព្រោះជីវិតត្រូវតែមានការតស៊ូ​ ចំណែករូបខ្ញុំផ្ទាល់ក៏ខ្ញុំមិនមែនបានមកដោយស្រួលដែរ​ គឺខ្ញុំខិតខំប្រឹងប្រែងតស៊ូដូចគ្នា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះថ្ងៃនេះខ្ញុំបានជួបប្អូនស្រីដែលគាត់ពិការជើងហើយស្វាមីរបស់គាត់ក៏ពិការជើងសងខាង​ ពួកគាត់មានឆន្ទៈខិតខំស្វះស្វែងរកស៊ីចិញ្ចឹមកូនហើយគាត់មិនព្រមចុះចាញ់នឹងជីវិតរបស់គាត់ឡើយ​ ហើយក៏គាត់មិនហាមាត់សុំជំនួយពីខ្ញុំសូម្បីតែម្ដង ប៉ុន្តែថ្ងៃនេះខ្ញុំបានមកជួបគាត់ ដូច្នេះខ្ញុំមិនមានអ្វីដើម្បីលើកទឹកចិត្តគាត់ឡើយ​ ក្រៅតែពីកម្លាំងចិត្តហើយនិងថវិកាចំនួន (2000$ពាន់ដុល្លារ)​ ដើម្បីឲ្យគាត់បន្តនូវជីវភាពគាត់ក៏ដូចជាបន្តដំណើរទៅមុខទៀត​។ សូមជូនពរប្អូនស្រីនិងប្អូនប្រុសឲ្យជោគជ័យនៅក្នុងជីវិត​ និងអាជីវកម្មមួយនេះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment