នេះហើយក្តីសុខ! ចែដាណា ប្រាប់ថា “ទៅលើកមុនក៏ឃើញ ស្មានភ្ញៀវពិសេសមកពីណា មុខដដែល យកមុខយកមាត់ណាស់, កាលនៅផ្ទះចាស់ សុនខ (ឆ្កែ) នេះ ក៏នៅជាមួយ ឥឡូវបានផ្ទះថ្មី គ្នាក៏សប្បាយជាមួយ…” (មានវីដេអូ)

ដូចដែលលោកស្រី ទ្រី ដាណា ធ្លាប់បានសន្យាកន្លងទៅ ថានឹងសង់ផ្ទះថ្មី១ខ្នង ដ៏សមរម្យជូន គ្រួសារ ពេជ្រ ធារ៉ា នោះ នៅទីបំផុត ផ្ទះថ្មីនេះ បានសង់រួចហើយ។ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បានទៅសម្ពោធផ្ទះថ្មីនេះផងដែរ កាលពីម្សិលមិញ នា ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ប្រកបដោយក្តីរំភើប និងរីករាយ យ៉ាងខ្លាំង ក្រោយឃើញផ្ទះនេះ ពិតជាធំ និងរៀបចំបានស្អាតណាស់ ។ លោកស្រី បញ្ជាក់ ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ថ្ងៃនេះ នាងខ្ញុំ និងស្វាមី មកប្រគល់ផ្ទះ ជូនគ្រួសារប្អូនប្រុស ពេជ្រ ធារ៉ា ដែលតស៊ូប្រណាំងកង់ចាស់ជាមួយគេ នាងខ្ញុំក៏បានទិញសម្ភារខ្លះដាក់ផ្ទះ និងជូនថវិកាមួយចំនួន គ្រាន់មើលជំងឺម្ដាយរបស់ធារ៉ាបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលមុនផ្ទះទ្រុឌទ្រោមពេក កូនគាត់ទៅនៅជាមួយគេខ្លះ តែថ្ងៃនេះឃើញនៅជុំគ្នា ទាំងកូនប្រសារទៀត ការតស៊ូ ទទួលបានមកវិញនូវលទ្ធផលបែបនេះ ហើយចែដាណា ស្រលាញ់អ្នកតស៊ូចឹង សំខាន់កង់ប្អូនចយ ប្រណាំងថ្ងៃនោះរួច ចូលនិវត្តន៍តែម្ដង សួរទៅថាជិះលែងកើតហើយ ផ្ដាំផ្ញើថា ហាមលក់អេតចាយ ព្រោះមកពីវាហ្នឹងហើយ បានមានផ្ទះថ្មីបែបនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកព្រឹកមិញនេះ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០ លោកស្រី ក៏បានបង្ហោះជាច្រើនសន្លឹកទៀត ពីផ្ទះថ្មីរបស់ ធារ៉ា តែថ្លែងពីសុនខ (ឆ្កែ) វិញម្តង អានចប់ពិតជារំភើបតាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ប្រាប់ថា ៖ “ហេតុតែគេ សមាជិកម្ចាស់ផ្ទះ គ្រាន់កាត់ខ្សែបូ ហើយភ្លាម ដើរចូលយ៉ាងសង្ហាមុនឯងទៀត កុំច្រឡំពូម្ចាស់ផ្ទះណា ចង់និយាយពីអាមួយជើង៤ នោះ ទៅលើកមុនក៏ឃើញ ស្មានភ្ញៀវពិសេសមកពីណា មុខដដែល យកមុខយកមាត់ណាស់។ កាលនៅផ្ទះចាស់ លោកឆ្កែនេះ ក៏នៅជាមួយ ឥឡូវបានផ្ទះថ្មី គ្នាក៏សប្បាយជាមួយ។ នេះហើយជាក្ដីសុខ នេះហើយជាការឆ្លើយតបសំនួរដែលគេតែងសួរថា ហេតុអីខ្ញុំចូលចិត្តជួយគេ? ព្រោះពេលឃើញគេមានក្ដីសុខ យើងក៏សប្បាយចិត្ត ចាត់ទុកថាទិញក្ដីសុខ ដែលគ្មានលក់លើទីផ្សារ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនា រូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment