កន្លងមកនេះ គេសង្កេតឃើញថា សំរាមនៅតែជាបញ្ហាដ៏ចំបងមួយ ដែលមានមនុស្សមួយចំនួន នៅតែបន្តការបោះចោលសំរាមនៅតាមទីសាធារណៈ ដែលនេះហេីយ គឺជាមូលហេតុអាចបង្កឲ្យបរិស្ថាកខ្វក់ គ្មានសណ្តាប់ធ្នាប់ និងមិនទទួលបាននូវសោភ័ណភាពល្អក្នុងទីក្រុង ឬទីប្រជុំជន ក៏ដូចជាបង្កឲ្យប៉ះពាល់ជាខ្លាំងដល់សុខភាពជាដេីមនោះ ។
យ៉ាងណាមិញ នារីដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Dii Dii បានមានការកោតសរសើរជាខ្លាំងចំពោះលោកពូដែលជាជនជាតិជប៉ុនម្នាក់ បានចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន មកប្រមូលសំរាមតែម្នាក់ឯង ដោយក្នុងនោះ ម្ចាស់គណនីរូបនេះ បានមានការរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖
«ព្រឹកមិញនេះ អ៊ុំប្រុសម្នាក់មិនដឹងថាគាត់មកពីណាទេ(ជនជាតិ ជប៉ុន) មានភ្ជាប់នូវរទះមួយ រនាស់មួយ អំបោសមួយ ដង្កៀបមួយ នឹងថង់សំរាប់ច្រកសំរាម ដេីរមកសំអាតសំរាមចងឡេីងស្អាតអោយម្ចាស់រោងចក្រនៅជាប់ផ្ទះខ្ញុំ ដំបូងស្មានថាម្ចាស់រោងចក្រធ្វេីខ្លួនឯង តាមពិតមិនមែនសោះ គាត់ជាអ្នកដេីរស្ម័គ្រចិត្តសំអាតតាមដងផ្លូវ ឃេីញបែបនេះហេីយមិនសសេីរមិនបាន។ សូមផ្ដាំដល់អ្នកដែរអត់ខួរក្បាលយកសំរាមមកចោលតាមដងផ្លូវមេីលឃេីញចឹងខ្មាស់គេទេ»។