ថៅកែហាងពេជ្រ ប្រាប់ថា “ឃើញចាប់អារម្មណ៍ប្អូនស្រីនេះ ខ្ញុំក៏ដូចគ្នា ឃើញថា គាត់ស្អាតពីធម្មជាតិ ញញឹមស្រស់ហ្មង គាត់ជាបងស្រី របស់ប្អូនធារ៉ា, សួរទៅ ថា ធំឡើងចង់ធ្វើ…” (មានវីដេអូ)

ដូចដែលលោកស្រី ទ្រី ដាណា ធ្លាប់បានសន្យាកន្លងទៅ ថានឹងសង់ផ្ទះថ្មី១ខ្នង ដ៏សមរម្យជូន គ្រួសារ ពេជ្រ ធារ៉ា នោះ នៅទីបំផុត ផ្ទះថ្មីនេះ បានសង់រួចហើយ។ ក្នុងនោះ លោកស្រី ទ្រី ដាណា បានបញ្ជាក់ប្រាប់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ថ្ងៃនេះ នាងខ្ញុំ និងស្វាមី មកប្រគល់ផ្ទះ ជូនគ្រួសារប្អូនប្រុស ពេជ្រ ធារ៉ា ដែលតស៊ូប្រណាំងកង់ចាស់ជាមួយគេ នាងខ្ញុំក៏បានទិញសម្ភារខ្លះដាក់ផ្ទះ និងជូនថវិកាមួយចំនួន គ្រាន់មើលជំងឺម្ដាយរបស់ធារ៉ាបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលមុនផ្ទះទ្រុឌទ្រោមពេក កូនគាត់ទៅនៅជាមួយគេខ្លះ តែថ្ងៃនេះឃើញនៅជុំគ្នា ទាំងកូនប្រសារទៀត ការតស៊ូ ទទួលបានមកវិញនូវលទ្ធផលបែបនេះ ហើយចែដាណា ស្រលាញ់អ្នកតស៊ូចឹង សំខាន់កង់ប្អូនចយ ប្រណាំងថ្ងៃនោះរួច ចូលនិវត្តន៍តែម្ដង សួរទៅថាជិះលែងកើតហើយ ផ្ដាំផ្ញើថា ហាមលក់អេតចាយ ព្រោះមកពីវាហ្នឹងហើយ បានមានផ្ទះថ្មីបែបនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែល លោកស្រី បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹកទៀត ពីមុខមាត់ ដ៏ស្រស់ស្អាត ធម្មជាតិ របស់ បងស្រី ធារ៉ា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី បានប្រាប់បន្ថែមថា “ឃើញចាប់អារម្មណ៍ប្អូនស្រីនេះ ខ្ញុំក៏ដូចគ្នា ឃើញថាគាត់ស្អាតពីធម្មជាតិ ញញឹមស្រស់ហ្មង គាត់ជាបងស្រីរបស់ប្អូនធារ៉ា ឈ្មោះស្រីនិះ។ ពុកគាត់ថា អាយុ១៥ឆ្នាំហើយ គ្នានៅតែផ្ទះ ជួយម្ដាយឈឺ។ សួរទៅ ថាធំឡើងចង់ធ្វើអូតេសផង ចង់ធ្វើម៉ូដែលផង។ គាត់ថា ឃើញគេស្អាត ចង់តែងមុខស្អាតដូចគេម្ដង ប្រឹងរៀនសិនទៅក្មួយស្រី ពេលក្មួយមានចំណេះច្បាស់ ធំឡើង ចង់ធ្វើអីក៏បានដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ ខាងក្រោមនេះ ៖

Related posts

Leave a Comment