អីយ៉ាស! លេចមុខតារាស៊ិចស៊ី វ៉ាន់ វល័ក្ខ ថត MV ជាមួយកូនប្រុសសង្ហា ព្រាប សុវត្ថិ ស្និទ្ធស្នាលមិនធម្មតា!

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះឃើញថាកូនប្រុសសង្ហាៗ របស់លោកព្រាប សុវត្ថិ ហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈមួយរយៈ មិនសូវជាបានលេចមុខនៅក្នុងកម្មវិធី និងចេញបទចម្រៀងច្រៀងដូចមុន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែឃើញតារាប្រុសរូបនេះ បានធ្វើការត្រៀមខ្លួននៅក្នុងការថតបទចម្រៀងថ្មី ក្រោយស្ងាត់សិល្បៈមួយរយៈពេល។ ក៏ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ MV ថ្មីរបស់សុវត្ថិ មុនីវណ្ណ និងមុនីនាគ ក៏លេចមុខវត្តមានតារាស្រី កញ្ញាវ៉ាន់ វល័ក្ខ ត្រៀមថតជាមួយគ្នាចេញក្នុងពេលឆាប់ៗនេះ។

តាមរយៈរូបភាពក្រៅឆាកប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ បានធ្វើការបង្ហាញជាមួយនឹងភាពស្និទ្ថស្នាលនឹងគ្នា ទោះបីជាការថតMV ជាមួយគ្នាលើកនេះគឺជាលើកដំបូងយ៉ាងណាក្តី។ ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាទន្ទឹមរង់ចាំខ្លាំង នៅក្នុងការទស្សនាវីដេអូMV ដែលសម្តែងដោយតារាស្រីរូបនេះ ក្រោយនាងពិតជាមានសមត្ថភាពល្អនៅក្នុងការសម្តែង ស្របពេលដែលបទចម្រៀងរបស់កូនៗ លោកព្រាប សុវត្ថិ ក៏ពីរោះនិងមានអត្ថន័យ។

Related posts

Leave a Comment