សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ក្រោយរៀបការ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។ កូនប្រុស របស់តារាចម្រៀងរូបនេះ មានឈ្មោះ អុឹង បញ្ញាបុត្រ ហៅឆលី រឹតតែពិសេសថែមទៀតនោះ ឆលី មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ ថែមទំាងមានថ្ពាល់ខួច កាត់ដូចឪពុកទៀតផង។
កញ្ញា និងស្វាមី កំពុងសាងសុភមង្គល ក្នុងគ្រួសារ យ៉ាងកក់ក្តៅ ជាមួយកូនប្រុសសំណព្វចិត្តរបស់ខ្លួន។ មួយវិញទៀត បើទោះក្នុងនោះ បើទោះ ឱក សុគន្ធកញ្ញា និងស្វាមី មានការរវល់ក្នុងការងារ ខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលា ដ៏មានតម្លៃ នៅក្បែរ និងនាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង។
ចំណែកនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ឱក សុគន្ធកញ្ញា បានប្រកាសដំណឹងល្អមួយ សម្រាប់ ឆលី ដោយបញ្ជាក់យ៉ាងច្បាស់ថា “ផ្ទះ Charlie ជិតបាននៅហើយ យ៉ាងតិច ប្រហែលជាជាងមួយឆ្នាំអីទៀតទេ ព្រោះDaddy កំពុងរៀបចំ”។
ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្តែងក្តីរីករាយជំនួស និងបង្ហោះសារចូលរួមអបអរសាទរជាច្រើន។ ហើយក៏មានអ្នកខ្លះទៀត បានចូល comment យ៉ាងច្រើនថា ៖ ស្អាតណាស់ អាយដល, រាងបងធំឥឡូវ ស្អាតខ្លាំងណាស់ ព្រមទំាងនៅមានពាក្យចូលរួមអបអរសាទរជាច្រើនទៀត៕