កាលពី ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានរៀបចំពិធីខួបកំណើតកូនស្រីច្បងរបស់ខ្លួន មើលទៅការរៀបចំពិតជា សាមញ្ញ តែពោរពេញដោយ ក្តីសប្បាយរីករាយ និងកក់ក្តៅ យ៉ាងខ្លាំង ។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ គឺដល់ថ្ងៃខួបកំណើតកូនប្រុសពៅវិញម្តង មើលទៅមុខម្ចាស់ខួបសប្បាយរីករាយខ្លាំងណាស់។ ក្នុងនោះ ចែដាណា បានបង្ហោះរូបភាព និងវីដេអូនៃពិធីខួបកំណើតដ៏តូចមួយ ជុំគ្រួសារ ដែលរៀបចំធ្វើឡើងសម្រាប់កូនប្រុសពៅសំណព្វចិត្ត ព្រមទំាងភ្ជាប់សារខ្លីមួយថា “អាណិតណាស់កូនចាំម្តាយធ្វើខួបអោយ ចំណែកម្តាយភ្លេចខួបកូន ជូនពរ កូនសុខភាពល្អនិងអនាគតល្អ”។
ក្រោយឃើញទិដ្ឋភាពទំាងនេះ ធ្វើឲ្យហ្វេនៗជាច្រើន របស់លោកស្រី បានចូល comment ថា ៖ ជូនពរក្មួយ សុខភាពល្អ រឹងមាំ ធំឡើង ក្លាហ៊ានដូចMommyអ៊ីចឹង, រីករាយថ្ងៃខួបកំណើតក្មួយ, ជូនពរចៅសម្លាញ់ មានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ អាយុវែង, ជូនពរក្មួយឆ្លាត ពូកែសុខភាពល្អ និងរឹងមាំដូចម៉ាក់ៗនិងប៉ាៗ។
ហើយក៏នៅមានពាក្យជូនពរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះដើម្បីកុំឲ្យរងចាំយូរ សូមទស្សនារូបភាព និងវីដេអូ នៃខួបកំណើត កូនប្រុស ថៅកែហាងពេជ្រ ទំាងអស់គ្នា ៖