ប្អូនស្រីម្នាក់ ខំយកថវិកាទៅជូនបង សុវណ្ណ ៣០០ដុល្លារ តែគាត់អត់ទទួលឡើយ ដោយប្រាប់យ៉ាងខ្លីថា យកលុយនេះ ទៅ…(មានវីដេអូ)

ថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង TikTok ជាច្រើន ផ្ទុះការចាប់អារម្មណ៍ទៅលើបុរសម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា សុវណ្ណ ទាក់ទងពាក្យសំដីមួយម៉ាត់ៗរបស់គាត់ ដែលនិយាយចេញមក ធ្វើឲ្យគ្រប់គ្នាគិតថា បុរសម្នាក់នេះ មានចំណេះដឹង និងមានសមត្ថភាព ខ្ពស់ថែមទៀតផង។

ចំណែកម្សិលមិញនេះដែរ គេឃើញសប្បុរសជនបានទៅជួបគាត់ផ្ទាល់ ហើយអ្វីដែលធ្វើឲ្យម្នាក់ៗ ភ្ញាក់ផ្អើលនោះ គេឃើញសប្បុរសជនបានជូនលុយគាត់មួយចំនួនធំ តែគាត់មិនទទួលឡើយ។

ក្នុងនោះ គេឃើញ ហ្វេសប៊ុកមួយឈ្មោះ Sovan Nim Aura Pearl បានបង្ហោះរូបភាព និងសកម្មភាព ដែលបានទៅជួបបុរសម្នាក់នេះ បានបញ្ជាក់ឲ្យដឹងថា “ថ្ងៃនេះនាំយកថវិការ300$ដែលបងប្អូនយើងបរិចាកជូនប្អូនប្រុសសុវណ្ណតែគាត់មិនបានទទួលយកទេ ថែមទាំងប្រាប់ថា យកលុយហ្នឹងទៅជូនដល់ក្មេងកំព្រាវិញចុះ ទឹកចិត្តគាត់ប្រពៃណាស់ចឹងបានថា កុំមើលមនុស្សតែសំបកក្រៅ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

Related posts

Leave a Comment