ពេជ្រ សូលីកា៖ មឹសៗ ឆ្កឹះឆ្នាំងបាយធ្លុះ មីរាជនី ពស់ មីពស់ក្បាល9 មីមិត្តទ្រុសមិត្ត មីចរិតតួឯក មីតួកំសត់…នេះជាឈ្មោះ ដែលគេតាំងនាមអោយខ្ញុំ ខ្ញុំមិនមែន…

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនពិតជាជ្រាបច្បាស់រួចមកហើយថា កាលពីថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០១៩ កន្លងផុងទៅនេះកញ្ញា ពេជ្រ សូលីកា បានចូលរោងភ្ជាប់ពាក្យហើយ ជាមួយនិងបរុសសង្ហាវ័យក្មេងម្នាក់ ដែលមើលទៅពិតជាសាកសមគ្នាខ្លាំងណាស់ ហើយព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ មើលទៅមានភាពសប្បាយរីករាយជាខ្លាំង និងមានការជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ។

ជាក់ស្តែងមុននេះបន្តិច នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គេប្រទះឃើញ តារាស្រី រូបស្រស់ វ័យក្មេងនេះ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយ ក្នុងហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់យ៉ាងខ្លីថា៖ “មឹសៗ ឆ្កឹះឆ្នាំងបាយធ្លុះ មីរាជនី ពស់ មីពស់ក្បាល 9 មីមិត្តទ្រុសមិត្ត មីចរិតតួឯក មីតួកំសត់ មីពស់ពិស មីពស់វែក មីបិសាចពស់ មី Fake princess មីសត្វក្អែក មី idol មី ពិសពុល មីចរឹក Queen នេះជាឈ្មោះ ដែលគេតាំងនាមអោយខ្ញុំ ខ្ញុំមិនមែនទេវតា ក៏ មិនមែនដុំថ្មដែរ ដែលខ្ញុំមិនចេះឈឺនោះ ខ្ញុំជឿលើកម្មពៀរ អ្នកសាងអ្វី ក៏ ទទួលនឹងទៅ ខ្ញុំរស់នៅក្រោមប្រទេសដែលមានច្បាប់ ប្រើខួរក្បាល មកដោះស្រាយបញ្ហា ប្រសើរជាងប្រើអារម្មណ៍មួយឆាវ ធ្វើអោយខុសមួយជីវិត។ 7:30 យប់នេះ ត្រៀមអកអំបុក ទាំងអស់គ្នា”៕

Related posts

Leave a Comment