អុញនោះ! យុវជនម្នាក់ចេញវីដេអូ រិះគន់កប់ៗមាត់ គ្រប់មនុស្សដែលសរសើរ និងគាំទ្របុរសអនាថាល្បីលើបណ្ដាញសង្គម

ភ្នំពេញ៖ ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ស្របពេលដែលបុរសម្នាក់ដែល​ត្រូវបានគេបង្ហើបថាជនអនាថាប្រឹងដើរដោយជើងពីទីកំណើតសំដៅទៅទឹកដីខេត្តសៀមរាប ដើម្បីបានឃើញក្បាច់ចម្លាក់ដ៏ស្រស់ស្អាតនៃតួប្រាសាទអង្គរវត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងដំណើរដ៏សែនឆ្ងាយរាប់រយគីឡូម៉ែត្រ បុរសរូបនេះបានធ្វើឱ្យមហាជននឹកស្មានមិនដល់ និងស្ញើចសរសើរ គឺនៅពេលដែលបាននិយាយនូវទស្សនៈប៉ុន្មានឃ្លាដ៏ភ្ញាក់ផ្អើលថា៖ «ច្បាប់ធ្វើឱ្យមនុស្សថ្លៃថ្នូរ ច្បាប់ធ្វើឱ្យសង្គមជាតិរីកចម្រើន តែបើអ្នករៀនចេះច្បាប់ហើយអត់អនុវត្តច្បាប់ អង្គុយលើច្បាប់ បុគ្គលហ្នឹងអន់ជាងសំរាមទៅទៀត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្តពីការកោតសរសើរមិនទាន់អស់រសាត់ឆ្ងាយផងក៏ផ្ទុះឡើងនូវយុវជនម្នាក់បានចេញវីដេអូរៀបរាប់ក្នុងន័យឌឺដងនិយាយបោះសម្ដីយ៉ាងឡូយអស្ចារ្យថា៖ «អ្នកចេះដឹងហេ បើសិនអ្នកចេះដឹងចឹងមែន រូបរាងចឹងមែន ដើរចឹងមែន គ្មានគោលដៅចឹងមែន ដើរទៅលិចទៅកើតទៅជើងទៅត្បូងចឹងមែន អ្នកចេះដឹងចឹង អូហ៍សម័យហ្នឹងអ្នកចេះដឹងបណ្ឌិតចឹងមែន អ្នកគាំទ្រហ្នឹងចេះតែគាំទ្រទៅណា!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះសម្ដីសំដៅហាក់មិនឲ្យតម្លៃ និងលើកទឹកចិត្តចំពោះបុរសដែលត្រូវបានគេបង្ហាញថាមានសតិមិនប្រក្រតីនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហាក់មិនបង្អង់នូវការរិះគន់ឡើយ ជាក់ស្ដែងទំព័រហ្វេសប៊ុកឈ្មោះ អ្នកប្រយុទ្ធជាយដែន បានចែករំលែកវីដេអូនេះដោយផ្ញើពាក្យមួយឃ្លាជូនថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«មុននឹងនិយាយសូមឱ្យប្អូនយល់ឱ្យបានច្បាស់ពីពាក្យថា ចេះដឹង… មនុស្សដូចគាត់គឺគេចាត់ថាជាអ្នកចេះដឹងហើយ… ប្អូនត្រូវចាំទុកក្នុងខួរក្បាលផងទៅថា៖ ចំណេះដឹងវាមិនរត់រកតែអ្នកមានខោអាវល្អៗទេ ហើយជនអនាថាក៏ចំណេះដឹងមិនរើសអើងគាត់ដែរ… មនុស្សដូចប្អូនទើបគ្មានចំណេះដឹងពិត…យល់នៅលោកប្អូន…» ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់សូមចុចLinkខាងក្រោមនេះដើម្បីទស្សនាវីដេអូ

https://www.facebook.com/permalink.php?story_fbid=106869641301141&id=103844241603681

Related posts

Leave a Comment