ប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើន ពិតជាធ្លាប់ស្គាល់ជាក់ជាមិនខាន អតីតតារាកំប្លែង ជាមួយក្រុម នាយ ពាក់មី ហើយក៏ជាអ្នកលេងល្ខោនបាសាក់ ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង ផន សុផារី នោះ។ ក្រោយពីរៀបការ អ្នកនាង បានកសាងគ្រួសារ ជាមួយស្វាមី និងទទួលបានកូនស្រីម្នាក់ ឈ្មោះ ប៊ែលឡា ជាចំណងដៃ។
លុះមកដល់ព្រឹក ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកនាង បានសម្រាល កូនស្រីទី២ របស់ខ្លួន ដោយជោគជ័យហើយ មានឈ្មោះពីរោះណាស់ គឺ អ៊ែលលី (Ellie) ទំងន់៣គីឡូ មានសុខភាពល្អ ទំាងម្តាយ និងកូន។ ក្រោយសម្រាល ទើបបាន១ខែ ១៣ថ្ងៃ សោះ អ៊ែលលី កូនស្រី អ្នកនាង ប្រែប្រួលមុខមាត់ ប្លែកច្រើនណាស់ គួរឲ្យគ្រឺតដល់ហើយ។
អ្នកនាង ផន សុផារី បានបង្ហោះរូបភាពកូនស្រី ទី២ របស់ខ្លួនដែលទើបកើតនេះ កាលពីម្សិលមិញ នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ ហើយភ្ជាប់សារខ្លីមួយថា “ខ្យូតប៉ុណ្ណឹង ទទួលយកបានទេចា៎ #ellie_1month 13days”។
ឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម អ្នកប្រើប្រាស់ ហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ស្អាតសាហាវ, មើលតែភ្នែកក៏លង់ដែរ, មើលភ្នែកអូនហ៎ ឡើងដូចពាក់លែន, អូយស្អប់មុខណាស់, ស្លៀកឈុតហ្នឹងស្អាតណាស់, មុខកូនកាត់ហើយ អ៊ែលលីអើយ, ភ្នែកកប់សារីហ្មងបង, ភ្នែកអ៊ែលលី ដូចពាក់លែន, ស្អាតណាស់ក្មួយ សំខាន់កែវភ្នែកកូនកាត់ទៀត។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ របស់ អ៊ែលលី កូនស្រីទី២ របស់ អ្នកនាង ផន សុផារី ខាងក្រោមនេះ ៖