កំពុងគេងស្រួលផង ចាប់អូនថត ! អីយ៉ា សួស វីសា ស្លៀកមួយឈុតនេះ ថតជុំគ្រួសារ ពិតជាស្អាតប្លែកណាស់ សូម្បីតែហ្វេនៗ ក៏លាន់មាត់បែបនេះដែរ ថា…

ហ្វេនៗ ក៏ដូចជាមហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយថា តារាចម្រៀង សួស វីសា និង លោក ថមមី ទទួលបានកាដូជាទីគាប់ចិត្តមួយ គឺកូនស្រីរបស់ខ្លួន ដែលបានសម្រាល កាលពី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ក្រោយរៀបការ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រី តារាចម្រៀងរូបនេះ មានមុខមាត់ គួរឲ្យស្រឡាញ់ខ្លាំងណាស់ មានឈ្មោះ ពីរោះទៀត គឺ ថង សាម៉ូលីណា (ហៅ Jenny) ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន តារាចម្រៀងរូបនេះ និងស្វាមី កំពុងសាងសុភមង្គល យ៉ាងមានក្តីសុខជាមួយគ្រួសារដ៏កក់ក្តៅតូចមួយ ពិសេសបានបង្ហាញរូបភាពជាញឹកញាប់តាមបណ្តាញសង្គមហ្វេសប៊ុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីម្សិលមិញនេះទៀត នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ វីសា និង ថមមី បាននាំកូនស្រី ស្លៀកសំលៀកបំពាក់មួយឈុត ពណ៌ក្រហម មើលទៅពិតជាស្រស់ស្អាត និងទាក់ភ្នែកណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថមមី បានភ្ជាប់សារមួយឃ្លា ដ៏មានន័យថា “អ្នកទាំងពីរនាក់នេះ ជាម្ចាស់ជីវិតរបស់ខ្ញុំ ពួកគាត់ជាអ្វីៗ គ្រប់យ៉ាងរបស់ខ្ញុំ I Love You My Family ថង សាម៉ូលីណា និង Sous Visa”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានចូល comment បង្ហាញពីអារម្មណ៍ថា ៖ មើលទៅមានសុភមង្គល និងក្តីសុខណាស់, ផ្អែមល្ហែមណាស់ ពូ ថមមី, ស្អាតណាស់ អាយដលទំាង៣។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលរូបភាពស្អាតៗនៃក្រុមគ្រួសារ សួស វីសា ទំាងអស់គ្នា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment