រំភើបជំនួស! «មូលនិធិសិល្បករចាស់ជរា» ឧបត្ថម្ភថវិកាដល់ តារាកំប្លែង នាងឃ្មឹប មានជីវភាពខ្វះខាត

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយ​ផ្លូវជាតិលេខ៦ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌ​ដូន​ពេញ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើល​មួយបានកើតឡើង​ដោយ​តារាកំប្លែងនាង ឃ្មឹប បានសម្រេចចិត្ត​គិតខ្លី​ដើរឡើងលើស្ពានជ្រោយចង្វារ ចាស់រួចបម្រុងលោតទឹក ប៉ុន្តែមិនបានសម្រេចដោយសារតែមានបងប្អូនប្រជាពលរដ្ឋជួយឃាត់ទាន់ពេលវេលា ហេតុការណ៍នេះកើតឡើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះមូលហេតុឈានដល់ការសម្រេចបញ្ចប់ជីវិតខ្លួននេះ​ត្រូវបានអតីតភរិយាតារាកំប្លែងនាយ ហុងដាប្រាប់ថាដោយសារ​នាងទើបតែចេញមកពីមណ្ឌលកែប្រែ ហើយគ្មានអ្នកអើពើ នឹងសុខទុក្ខនាង​ទេ សូម្បីតែទៅជួលផ្ទះគេ​ក៏គេមិនជួលឲ្យ​ដែរដោយមិនដឹងថាស្នាក់នៅកន្លែងណា និងគ្មាន​អ្នកណា​ទីពឹងទៀត​នោះទេ ទើបនាងអស់សង្ឃឹមសម្រេចចិត្តគិតខ្លី​លោតទឹកបញ្ចប់ជីវិតតែម្តងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​មិញ​ក្រោយត្រូវ​បានសង្គ្រោះឲ្យផុត​ជីវិតហើយនោះ នាងឃ្មឹប ក៏បានស្នើឲ្យមានគេហៅនាងទៅ​សម្តែង និងច្រៀងតាម​ភោជនីយដ្ឋានវិញដើម្បីរកប្រាក់ចិញ្ចឹមជីវិត ខណៈ​គេក៏ឃើញសមាគមមិត្តសិល្បៈស្ម័គ្រចិត្ត​ជួយសង្គម​បាន​ធ្វើការឧបត្ថម្ភដល់រូបនាង​ផងដែរដោយ​លើ​ទំព័រហ្វេសប៊ុក​របស់​សមាគម​បាន​បង្ហាញច្បាស់ពីការឧបត្ថម្ភ​ទាំងថវិកា និងអង្ក​ជូន​ដល់​តារាកំប្លែងស្រីធ្លាប់​ល្បី​ឈ្មោះ​ខ្លាំងរូបនេះ​ផងដែរ ដោយ​បញ្ជាក់ថា៖ «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភថវិកា “មូលនិធិសិល្បករចាស់ជរា” ប្រចាំខែជូន៖ តារាកំប្លែង អ្នកនាង ឃ្មឹប ដែលមានជីវភាពខ្វះខាត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកថានេះមិនមែនលើកទី១នោះឡើយ​ដែល​សមាគមមិត្តសិល្បៈ​ស្ម័គ្រចិត្ត​ជួយសង្គមធ្វើការឧបត្ថម្ភជូន​តារាកំប្លែង​អ្នកនាង រ៉េន សុធារី ហៅឃ្មឹប នោះឡើយ​ពោល​គឺសមាគមធ្លាប់​បាន​ជួយទំនុក​បម្រុង​ និងឧបត្ថម្ភ​ជាបន្តបន្ទាប់​កាល​អ្នកនាង​មានបញ្ហារបួសដៃ​ និងត្រូវវះកាត់​ដោយមិនចំណាយ​ថវិកាផ្ទាល់ខ្លួន​ឡើយ​គឺសមាគម​ជាអ្នក​ជួយទាំងស្រុង​រហូត​ជាសះស្បើយ​តែម្ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment