ប្រិយមិត្ត បានជ្រាបរួចមកហើយថា ករណីប្រពន្ធលោកឧកញ៉ាឌួង ឆាយ ប្រកាសលែងលះប្ដី កំពុងក្លាយជាប្រធានបទក្ដៅ មិនទាន់សាបរលាបពីបណ្ដាញសង្គមហ្វេសប៊ុកផង ស្រាប់តែពេលនេះ អតីតតារាសម្ដែងគឹម លីហ្សា បានប្រកាសលែងលះប្ដីរបស់ខ្លួនដែរ។
គឹម លីហ្សា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនឈ្មោះ«Kim Liza» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា «គេឧកញ៉ា គេជំទាវគេនៅប្រកាសលែងគ្នាបាន ចុះយើងហេតុអ្វីត្រូវខ្មាសបើនៅគ្មានសុភមង្គលអញ្ចឹង ម្នាក់ចង់ត្រូវ ចង់បានយុត្តិធម៌ ម្នាក់ចង់ឈ្នះ អញ្ចឹងនៅជាមួយគ្នាដូចឱបភ្លើង អញ្ចឹងថ្ងៃនេះសុំប្រកាសលែងប្តីដែរហើយ»។
ក្រោយមក នៅថ្ងៃដដែលនេះ អតីតតារាសម្ដែងគឹម លីហ្សា បានបង្ហោះសារ បញ្ជាក់ជំហរ ពីការលែងលះប្ដីរបស់ខ្លួនថា «មេម៉ាយមានអ្វីត្រូវខ្មាសគេ មេម៉ាយចេះរកស៊ី អត់ប្តីក៏អត់ដាច់ពោះស្លាប់ដែរ មិនមែនសារីសុំលុយប្តីផង»។
តាមរយៈសារជាបន្តបន្ទាប់ខាងលើនេះ មិត្តភក្ដិ ក៏ដូចអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនលើកជាចម្ងល់ និងបញ្ចេញមតិថា «ចិត្តត្រជាក់ៗទៅណប់»។ «លែងថ្ងៃយប់ជួបវិញok ខ្ញុំយល់ហើយបង»។ «មានជប់លៀងអត់? អញត្រៀមមាត់ចាំស៊ី», «ស្អីវាទេ»។
ចំពោះមតិលើកឡើងថា «ចិត្តត្រជាក់ៗទៅណប់» គឹម លីហ្សា តបវិញថា «លែងត្រជាក់ហើយ»។ ចំពោះមតិលើកឡើងថា «លែងថ្ងៃយប់ជួបវិញok ខ្ញុំយល់ហើយបង»។ គឹម លីហ្សា តបថា «sorry ផងអូនបែកបន្ទប់1 year ហើយពៅ»។ ឃើញបែបនេះមតិខាងលើធ្វើការសុំទោសថា «អុញ បងអើយឃើញបងផុសស្មានបងនិយាយលេង.សុំទោសផងបងខ្ញុំអត់ដឹង»។
ចំពោះមតិលើកឡើងថា មានជប់លៀងអត់? អញត្រៀមមាត់ចាំស៊ី» គឹម លីហ្សា ឆ្លើយថា «លែងដាច់ពេលណាជប់លៀងលាកម្ម»។ ចំពោះមតិលើកឡើងថា «ស្អីវាទេ» គឹម លីហ្សា ឆ្លើយថា «អើមិចស្វីតដូចពួកម៉ាកឯង»។ ដោយឃើញបែបនេះ មតិខាងលើនេះ បានបន្តថា «ឆ្ងល់ ដែរ ផុស FB នឹង វា ល្អណាស់អី»៕