អ្នកនាង ធី​ សុវណ្ណថា ស្រក់ទឹកភ្នែកភ្លាមៗក្រោយសម្តេចតេជោ ហ៊ុន សែន ចូលមក Comment ពាក្យមួយឃ្លានេះ (មានវីដេអូ)

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨​ ខែវិច្ចិកា​ ឆ្នាំ​២០១៩​ យប់​មិញ​នេះ​ កញ្ញា​ ចរិយា​ ដែល​អះអាង​ខ្លួន​ជា​ប្រពន្ធ​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ បានជួប​ជាមួយ​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ហេីយ​ ក្រោយ​ពី​មាន​ការស្នេីរសុំពី​លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ដេីម្បី​ជាការ​សម្របសម្រួល​ និង​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ជា​សាធារណៈ​ពី​កញ្ញា​ ចរិយា​។ក្នុង​នោះដែរ​​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បានសម្តែងនូវ​អារម្មណ៍​ហួសចិត្ត​ជា​ខ្លាំង​ ចំពោះ​ការ​លេីកឡេីង​របស់​កញ្ញា​ ចរិយា​ ដែល​បាន​សុំទោស​ជា​សាធារណៈ​មក​កាន់​ខ្លួន​ ដែលមូលហេតុ​ហាក់​មិន​សមស្រប​ និង​បែរជា​ធ្វើ​ឲ្យ​រូប​នាង​កាន់​តែ​ទទួល​

យកមិនបាន​ និងមិន​ទទួល​យក​ការ​សុំទោស​នោះទេ​ ខណៈ​ដែល​ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​ហេីយ​នោះ។ដោយ​ឡែក​ នៅ​មុន​នេះ​បន្តិច​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បាន​ធ្វើ​ការ​ឡាយ​ជា​វីដេអូ​ ដោយ​មានការ​លើក​ឡើង​សម្រេចបន្តពាក្យបណ្តឹងលេី​កញ្ញា​ ចរិយា ចំណែក​ឯ​លោក ហេង ឡុង គឺរូបនាងទុកឲ្យមហាជនជាអ្នកវាយតម្លៃ។ ក្នុង​នោះដែរ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ក៏បាន​ធ្វើ​ការ​បកស្រាយ​អំពី​ព័ត៌មាន​ដែលចោទថារូបនាងបានស្គាល់ជា​មួយ​កញ្ញា​ ចរិយា​ ផងដែរ​ ដែលនេះ​គឺ​មិនពិតនោះទេ។យ៉ាងណា​មិញ​ ខណៈ​ពេលអ្នកនាង​ ធី​ សុវណ្ណ​ថា​ កំពុង​តែ​ធ្វើ​ការ​ឡាយ​ជា​វីដេអូ​នេះ​ ក៏ស្រាប់​តែ​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏បានចូលខមិនផងដែរ​ ដោយសម្តេចបាន​មាន​ប្រសាសន៍​ថា​

៖«តាជូនពរចៅដែលបានរៀបការខ្ញុំកន្លងមក​ តាយាយ​មិនបាន​ទៅចូលរួមដោយជាប់រវល់​ ចៅ​កំុខ្វល់ពេកពីសម្តី​អ្នក​ដទៃ»។ចំពោះ​ប្រសាសន៍​ជូនពរ​ ក៏ដូចជា​ការ​លេីកឡេីង​ពី​សម្តេចតេជោ​ ហ៊ុន​ សែន​ រួចមក​ បាន​ធ្វើ​ឲ្យ​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ មានអារម្មណ៍​ក្តុកក្តួល​ជាខ្លាំង​ រហូត​ដល់ស្រក់ទឹកភ្នែក​ផងដែរ​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវការ​ឡាយ​ជា​វីដេអូ​របស់​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ដែល​ទើប​តែ​បញ្ចប់​នៅមុននេះ​បន្តិច​ដូច​តទៅ​។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment