ទឹកចិត្តល្អ! ម្ចាស់ជ័យលាភី X Factor Cambodia ចាន់ សុបញ្ញា ប្រគេន​ចង្ហាន់ថ្ងៃត្រង់ដល់ព្រះសង្ឃ ​នៅថ្ងៃនេះ ទទួលបានការកោតសរសើរជាខ្លាំងពីមហាជន

មហាជនប្រាកដជាជ្រាបមកហើយថាការប្រកួតប្រជែងនិងឆ្លងកាត់ការប្រឡង អស់រយៈពេល ជាច្រើនខែមក កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងផុតទៅបានប៉ុន្មានថ្ងៃនេះ ប្រិយមិត្តពិជាដឹងរួចមកហើយថាម្ចាស់ជ័យលាភី សម្រាប់កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី១ គឺបានទៅលើប្អូនប្រុស ចាន់ សុបញ្ញា ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី សំណាក់ទស្សនិជន ព្រមទាំងធ្វើឲ្យប្អូនប្រុសបញ្ញារំភើបចិត្តឡើងស្រក់ទឹកភ្នែក។

ជាក់ស្តែងនាថ្ងៃ ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញ ចាន់ សុបញ្ញា បានប្រគេន​ចង្ហាន់ថ្ងៃត្រង់ដល់ ព្រះសង្ឃ ប្រកបដោយចិត្តជ្រះថ្លា។ ក្នុងនោះ ម្ចាស់ជ័យលាភីរូបនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមផងដែរថា៖ “ខ្ញុំព្រះករុណា​ ខ្ញុំបាទ​ ប្រគេន​ចង្ហាន់ថ្ងៃត្រង់ដល់ព្រះសង្ឃ នៅថ្ងៃនេះ​ សូមពុកម៉ែបងប្អូន​ អនុមោទនាយកផល្លានិសង្សនៃបុណ្យនេះផង”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើន បានសម្តែងអារម្មណ៍ពេញចិត្តជាខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ ហើយក៏មានអ្នកខ្លះចូល comment ថា ៖ “ការសន្សំបុណ្យ នាំឲ្យក្មួយប្រុសជួបតែក្ដីសុខ និងចម្រើន”។ អ្នកខ្លះទៀតបន្តថា៖ “សាធុ សាធុ សាធុ អរគុណច្រើនប្អូន” ព្រមទាំងនៅពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់៕

Related posts

Leave a Comment