អុញនោះ! បន្ទាប់ពីបែកធ្លាយរូបរបស់កញ្ញា ចរិយា ធ្លាប់ស្គាល់គ្នាពីមុនមកជាមួយអ្នកនាង ធី សុវណ្ណាថា មានអីស្រាប់តែលោក K01 បានបង្ហោះសារមួយឃ្លាថា…

ភ្នំពេញ ៖ មួយ​រយៈ​ពេល​កន្លងមក​នេះ​ លោក​ K01 ចាងហ្វាង​សារព័ត៌មាន​ Satawath Fc 20 បានចេញមុខ​ធ្វើ​ការ​ប្រមាញ់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និងបាន​ចំណាយ​ពេល​ជា​ច្រើន​ទាក់ទង​នឹង​នឹង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលចាប់​តាំង​ពី​ថ្ងៃ​រៀប​មង្គលការ​​របស់អ្នកទាំងពីររួចមក ក៏ស្រាប់​តែ​ផ្ទុះ​រឿងនារី​ម្នាក់​ឈ្មោះ​ ចរិយា​ បាន​ទូរស័ព្ទ​ទៅកាន់លោក​ ហេង​ ឡុង​ និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ រហូត​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។រហូត​មកដល់​ថ្ងៃនេះ​ រឿងរ៉ាវ​ស្នេហា​ត្រីកោណ​មួយនេះ​ គឺ​ត្រូវបា​ន​ទម្លាយ​ហេីយ​ ដោយកញ្ញា​ ចរិយា​ មិនមែន​ជា​ប្រពន្ធ​របស់​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ស្វាមី​អ្នក​នាង​ ធី​ សុវណ្ណ​ថា​

ដូចដែលខ្លួនធ្លាប់បានមានការ​អះអាង​កាល​ពី​កន្លង​ទៅ​នោះទេ​ ហើយ​ចំពោះ​មូលហេតុ​វិញនោះ​ មកពី​រូបនាង​មិនពេញ​ចិត្ត​ចំពោះ​អាដលខ្លួ​ន(អ្នក​នាង​ ធី​ សុវណ្ណ​ថា)​ ដែលមាន​ការ​ផ្លាស់​ប្ដូរ​ខ្លួន​ខុស​ពីមុន​ ដែលជា​យុវតី​ដ៏​ក្លាហាន​ និងលេចធ្លោនោះ។យ៉ាងណា​មិញ​ កាលពី​ម្សិលមិញ​នេះ​ អ្វី​ដែល​កាន់​តែ​គួរឲ្យ​ចាប់អារម្មណ៍​នោះ​ ក៏ស្រាប់​តែ​មាន​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Yang Ven Soeng បានបង្ហាញ​ពី​រូបភាព​ជាច្រើន​សន្លឹក​ដែលមានរូប​កញ្ញា​ ចរិយា​ ថតជាមួយ​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ​លោក​ ហេង​ ឡុង​ និង​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ព្រមទាំង​បាន​ភ្ជាប់​សារ​លើក​ឡើង​ថា​៖​«តារា​សម្ដែង​ឈុត​ធំប្រចាំ​ឆ្

នាំ​2019 សាហាវ​ជាង​រឿង​ហូលីវូដ​ Maleficent ទៀត»។ក្រោយ​ពី​បាន​ឃេីញ​បែបនេះ​រួចមក​ ក៏ស្រាប់​តែ​លោក​ K01 ដែលនៅព្រឹកនេះ​ បាន​បង្ហោះ​នូវ​រូបភាព​ជាច្រើន​សន្លឹក​​ ដោយភ្ជាប់​មកជាមួយ​សារ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «ដល់ពេលឃើញរូបនេះ K01​ សូមប្រកាស ឈប់តាមដានរឿងនេះទៀតទៅ ព្រោះយូរៗទៅ??????»​ ទន្ទឹម​នឹង​ការ​លេីកឡេីង​របស់​លោក​ K01 នេះ​ដែរ​​ ស្រាប់តែ​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បានចេញមុខ​ធ្វើ​ការ​បកស្រាយ​ថា៖ «រូបថតនេះ​ វេទិកាសិល្បៈ​២០១៧​ មានតារាជាច្រេីន​ចូលរួម​ មានអ្នកសុំខ្ញុំថតរាប់រយនាក់​ “គេសុំថតរូបក្នុងកម្មវិធី​ តេីបញ្ជាក់ថាស្គាល់គ្នា​ រឺ?” គ្រាន់តែរូបថតចឹង​ យកមកវាយប្រហាខ្ញុំ​ ថាស្គាល់គ្នា​ កុំវាយប្រហារខ្ញុំទៀតអី​ ខ្ញុំគ្មានកំលាំងទប់ទន់នឹងអ្នកទេ កុំបន្ថែមការឈឺចាប់ឲ្យខ្ញុំ ខ្ញុំហត់ណាស់​ ខ្ញុំសុំសម្រាក់​»។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment