នេះហើយជាមូលហេតុ ដែលធ្វើឲ្យ ស្វាមី សួស វីសា សម្រេចចិត្ត ធ្វើបែបនេះនោះ, លោកបញ្ជាក់ ច្បាស់ៗ ថា…

គួររំលឹកឡើងវិញបន្តិចផងដែរថា ក្រោយ តារាចម្រៀង សួស វីសា រៀបការជាមួយ Tommy អ្នកទំាងពីរទទួលបានកាដូជាទីគាប់ចិត្តមួយ គឺកូនស្រីរបស់ខ្លួន ដែលបានសម្រាល នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ដែលមានមុខមាត់ គួរឲ្យស្រឡាញ់ណាស់ ជាពិសេស អូន ថង សាម៉ូលីណា (ហៅ Jenny) មានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន អ្នកទំាងពីរ កំពុងសាងគ្រួសារដ៏តូចមួយនេះ ពោរពេញដោយក្តីសុខ និងសុភមង្គល ដោយបាន លោក Tommy បានយកចិត្តទុកដាក់ថែទំាប្រពន្ធកូន បានយ៉ាងល្អ សឹងតែមិនគួរឲ្យជឿ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ នេះ គ្រប់គ្នា មានការភ្ញាក់ផ្អើល និងឆ្ងល់យ៉ាងខ្លាំង ក្រោយឃើញ ថមមី កោរសក់ចេញអស់។ ក្នុងនោះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា “កោរសក់ លាងគ្រោះច​​ង្រៃ ចេញអោយអស់ កោរលាបំណន់ កោរសក់ សុំសេចក្តីសុខ កើតចូលមក លាងបាបកម្មចេញអោយអស់ សុំអោយគ្រោះ​ភ័​​យច​ង្រៃផ្សេងៗ កុំកើតមានដល់ក្រុមគ្រួសារ កោរសក់កុំអោយជំងឺឈឺថ្កា​ត់ផ្សេងៗ កើតមកដល់លើក្រុមគ្រួសារ កោរសក់ សាងសទ្ធាទានសីល សុំផលបុណ្យខំសាងតាមថែរក្សា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមខមាទោសពៃផ្សេងៗ បើខុសឆ្គងត្រង់កន្លែងណា មិនគប្បី ដែលមិនបានតាំងចិត្ត ចំពោះឪពុកម្តាយ បងប្អូន ប្រពន្ធកូន យាយតា ញាត្តិមិត្តទាំងអស់ សូមអោយវត្ថុស័ក្តិសិទ្ធ និងបារមី គ្រប់ទិសទី ជួយ ជួយបន្ទន់ចិត្ត ជួយអោយកូនចៅ រកស៊ីមានបាន ចំរើនតែសុខ សូមខែនេះជាខែចុងក្រោយ នៃគ្រោះចង្រៃកូវីដ១៩ សូមអោយជំងឺកូវីដ១៩នេះ រលាយផុតពីពិភពលោកយើងនេះ ជាពិសេសប្រទេសកម្ពុជាយើង ខ្ញុំបាទជូនពរអោយបងប្អូន ប្រជាជនកម្ពុជាយើង រួចផុតពីគ្រោះ​នេះ ទាំងអស់គ្នា”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment