ក្តៅៗ! ករណី​ស្ត្រីវិជ្ជមាន​កូវីដ-១៩ ចូល​​ហាង​នៅព្រែកលាបអំឡុង​ចត្តាឡីស័ក ជារឿងភ័ន្តច្រឡំ

នាវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែធ្នូនេះ ឯកឧត្តម ខៀវ កាញារិទ្ធិ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន​ បានផ្សព្វផ្សាយ​ព័ត៌មាន​ពីករណី​ក្រសួង​សុខាភិបាល ចុះប្រមូលវត្ថុសំណាក នៅក្នុងអាហារដ្ឋាន មិត្តភាព ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ក្រោយ​ពី​មានការរកឃើញថា អ្នកជំងឺកូវីដ ១៩ ម្នាក់ ឈ្មោះ ទឹម ស្រីពេជ្របានមកហូបបាយនៅក្នុងអាហារដ្ឋានមិត្តភាពនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ស្រ្ដីខាងលើ​នោះ បាន​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​សុខាហើយ ចេញ​ហូប​បាយ​នៅ​ហាង​ខាងក្រៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្ដី លោក​រដ្ឋមន្រ្ដី​បាន​លុប​ព័ត៌មាន​នោះ​ចេញវិញ និង​បាន​បញ្ជាក់ជាថ្មី នា​ល្ងាចថ្ងៃដដែល​នេះថា ករណីនោះ ជាព័ត៌មានភ័ន្តច្រលំ។ ឯកឧត្តមរដ្ឋមន្រ្ដី បាន​បង្ហោះ​សារទាំងស្រុង ដែលទទួលបានពីឯកឧត្តម ឃួនស្រេង អភិបាលរាជធានីភ្នំពេញ ទាំងស្រុងថា៖

+ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០

ទីតាំងចុះឆែកកាំមេរ៉ាកំណត់តំណើរបុគ្គលផ្ទុកកូវីដ-១៩ ឈ្មោះ ទឹម ស្រីពេជ្រ ភេទស្រី នៅសណ្ឋាគារ សុខា ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ

លទ្ធផល៖

នៅថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលឈ្មោះ ទឹម ស្រីពេជ្រ(កូវីដ-១៩) និងបងប្អូន៤នាក់ទៀតប្រុស០៣(ស្រី០១នាក់)គឺ ១-ឈ្មោះ ផុន ចាន់រ៉ា (ស្រី)២-chrun sokha ៣-Hai Sokchea ៤-Khorn Broseur បានចូលក្នុងសណ្ឋាគារ សុខា ម៉ោង ២២:០៣ នាទី រួចបន្តឡើងទៅដោយយួរវ៉ាលីខ្លួនឯង ហើយនៅម៉ោង ២២:១៨នាទី ទឹម ស្រីពេជ្រ និងផុន ចាន់រ៉ា បានស្នាក់នៅក្នុងបន្ទប់លេខ ៩៤៤(ជាន់ទី០៩) ជាមួយគ្នា ហើយក្នុងនោះដែរប្រុស០៣នាក់ដែលមកជាមួយអ្នកជំងឺបានចូលបន្ទប់ផ្សេង ទៀត(បន្ទប់៩៥០)បន្ទាប់ពីចូលក្នុងបន្ទប់បុគ្គលផ្ទុកកូវីដ-១៩ មិនបានចេញក្រៅ ឬទៅទីណាទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ២១:៥៤នាទី បុគ្គលឈ្មោះ ទឹម ស្រីពេជ្រ បានចេញពីបន្ទប់ដោយកាន់វ៉ាលីខ្លួនឯង រួចបន្តទៅកាន់ឡាន ពេទ្យដែលមកទទួលទៅពេទ្យ រុស្សី នៅម៉ោង ២១:៥៤នាទី ដោយមានការការពារត្រឹមត្រូវតាមវិធានការរាជរដ្ឋាភិបាល។

ចំណែកឈ្មោះ ផុន ចាន់រ៉ា គឺបន្តនៅបន្តនៅក្នុងបន្ទប់ ៩៤៤ ដដែលមិនមានការផ្លាស់ប្តូរទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សប្រុស០៣នាក់ ដោយ មានបុរសម្នាក់ផ្ទុកមេរោគ១៩ (Khorn Broseur) ដែលថ្ងៃទី០៩ទៅពេទ្យហើយ រីឯបុរស ០២នាក់ផ្សេងទៀត នៅបន្តស្នាក់នៅបន្ទប់៩៥០ដដែល៕ ប្រភព៖ news.sabay

Related posts

Leave a Comment