គួរឲ្យអាណិតលោកយាយណាស់! លោកយាយកម្សត់ម្នាក់ រស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម ស្ទើរតែរលំហើយ ស្បៀងក៏គ្មានរស់ថ្ងៃ លោកយាយដើរសុំទានគេ ដើម្បីចិញ្ចឹមក្រពះ តែពេល…មានវិដេអូ

ជីវិតដ៏កម្សត់របស់លោកយាយចំណាស់ម្នាក់ នៅភ្នំគូលែន ដែលរស់នៅក្នុងជីវិតក្រលំបាក ផ្ទះចាស់ទ្រុឌទ្រោម រហែកដាច់ គ្មានសល់អ្វី ដំបូលប្រកកៅស៊ូ រហែកដាច់ ពេលភ្លៀងម្តងៗពិបាកណាស់ មិនដឹងរត់ទៅពឹងអ្នកណាទេ ។ ជីវិតរបស់លោកយាយ គ្មានទីពឹងទេ រាល់ថ្ងៃបើមានអ្វីក៏ហូបនឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតដ៏កម្សត់មួយនេះ លោកយាយកំសត់ ត្រូវបានបង្ហាញតាមវិដេអូឃ្លីប របស់កិច្ចសម្ភាសន៍របស់លោកយាយ ដែលគាត់រស់នៅក្នុងខ្ទមចាស់ វេទនាណាស់ ស្ទើរតែរលំម្តងៗទៅហើយ ហើយម្យ៉ាងទៀត ដំបូលដែលប្រកកៅស៊ូ បានរហែកខ្ទេចខ្ទី អស់ហើយ ពេលភ្លៀងម្តងៗ គាត់មិនដឹងទៅជ្រកនៅកន្លែងណានោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសាររៀបរាប់ថា “គាត់រស់នៅតំបន់ភ្នំគូលែនគាត់គ្មានកូនចៅទីពឹងទេមុខរបស់គាត់ដើរសុំទានគេអាណិតគាត់ផងបងគាត់សុំឲ្យខ្ញុំថត ដើម្បីជួយគាត់សូមបងប្អូនជួយគាត់ផង Tel:093633500/ ABA: 000517255: keo nimith”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment