កាលពីម្សិលមិញនេះ នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀង ហេង ពិទូ បានបង្ហោះរូបភាព២សន្លឹក រំលឹកអនុស្សាវរីយ កាលពីពេលកន្លងទៅជាមួយក្រុមរបស់ខ្លួន ដល់ថ្នាក់ធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់មានការចែករំលែករូបភាពនេះជាង២ពាន់ដងបាត់ទៅហើយ គិត្រឹមថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ នេះ។ លោក ពិទូ បានភ្ជាប់សារខ្លីមួយថា “2000>2020. មេីលថ្ងាស់ក្រុមគេផង គ្មានអីអ៊ួតក្រៅពីសក់ជ្រុះទេ ហាហា”។
ក្រោយឃើញរូបភាពនេះភ្លាម ធ្វើឲ្យ តារាចម្រៀងស្រី ដ៏ល្បីម្នាក់ឈ្មោះម្នាក់ គឺ អ្នកនាង យក់ ថិតរដ្ឋា នឹកឃើញរឿងចាស់ ហើយប្រាប់ឲ្យដឹងថា “បងប្អូនចាំក្រុមនេះអត់ចា ខ្ញុំក៏ជា Fan របស់ពួកគាត់ដែរ ព្រោះពួកគាត់នេះហេីយ ដែលជាអ្នកបង្រៀនពួកខ្ញុំ អោយចេះរាំ សំខាន់ចាប់ក្បាច់អោយ ក្រុមEV Band ទាំងមិនបានលុយ សូម្បីតែមួយកាក់ មួយសេន មែនអត់បង Heng Sovannaand Heng Pitu Aroma am your Fan MKS”។
ឃើញបែបនេះភ្លាម ម្នាក់ៗ ក៏បានចូល comment ថា ៖ អត់ដែលដឹងថា MKS មានបង ហេង ពិទូ សោះ, ពេលដែលត្រូវបែក ពីរោះកប់សារី កាលនោះ, បទ “ពេលដែលត្រូវបែក” ស្តាប់រហូតដល់សព្វថ្ងៃ, នៅតែចាំនៅតែនឹកពួកគាត់, រំលឹកអតីតកាលកាលខ្ញុំរៀននៅវិទ្យាល័យ… (១៩៩៩-២០០០) កាលហ្នឹងល្បីគួរសម… បទចម្រៀងភាគច្រើនខ្ញុំស្តាប់តែតាមវិទ្យុទេ, ក្រុមEVស្ថិតជាប់ក្នុងចឹត្តខ្ញុំជានិច្ច បើអាចទាញពេលវេលាបាន ខ្ញុំនិងទាញកាលនុងមកវិញ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមមើលរូបភាពពួកគាត់ ពេលពីមុន និងពេលនេះ ព្រមទំាងបទចម្រៀងដែលចាស់ៗ របស់ក្រុម MKS ទំាងអស់គ្នា ៖