ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រី ដ៏ស្រស់ស្អាតម្នាក់ គឺ អ្នកនាង គង់ ចាន់ស្រីមុំ នោះ។ ក្រោយរៀបការជាមួយលោក គីម សីហា អ្នកទំាងពីរទទួលបានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ ម៉ូម៉ូ ។
បច្ចុប្បន្ន តារាស្រី រូបនេះ មិនត្រឹមជោគជ័យខ្លាំងលើមុខជំនួញជាច្រើនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទំាងកំពុងសាងគ្រួសារដ៏តូចមួយ យ៉ាងកក់ក្តៅបំផុត ជាពិសេស អ្នកនាង និងស្វាមី តែងតែផ្តល់ភាពផ្អែមល្ហែមជាមួយគ្នា ជាញឹកញាប់ ពិសេសនោះ គឺផ្តល់ជូន ម៉ូម៉ូ តែម្តង។
ស្រាប់នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ នេះ គង់ ចាន់ស្រីមុំ សម្តែងក្តីអាណិតខ្លោចចិត្តក្រោយកូនស្រីខ្លួនជួបរឿងមួយ។ ក្នុងនោះ ហ្វេសប៊ុក Kem Seimorokot_MOMO បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “មើលមុខអ្នកឈឺហរ អូនរពឹសពេក កៀបដៃ របូតក្រចកអស់1 ម៉ាមី ប៉ាប៉ា ឈឺជំនួសអូនណាស់”។
គង់ ចាន់ស្រីមុំ បានស៊ែរផុសនេះ ហើយពោលពាក្យ ទំាងអារម្មណ៍រំជួលចិត្ត អាណិតកូនស្រី ថា “ឃើញពេលណា អាណិតកូនពេលហ្នឹង បើអាចម៉ាមី សុំឈឺជំនួស”។ ទោះជាយ៉ាងណាក្តី ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើន របស់ គង់ ចាន់ស្រីមុំ សម្តែងក្តីអាណិតគ្រប់គ្នា ព្រមទំាងជូនពរឲ្យ ម៉ូម៉ូ ឆាប់ជាសះស្បើយផងដែរ៕