សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ ហ្វេនៗ ដែលជាអ្នកគាំទ្រ បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។
ទើបកើតបានជាង១ខែសោះ អូន Smile កូនស្រី សូនីតា ប្រែប្រួលមុខមាត់ គួរឲ្យគ្រឺតដល់ហើយ ជាពិសេសចេះលេងទឹកមុខទៀត ដល់ថ្នាក់ ធ្វើឲ្យ ឌី សូនីតា ទ្រាំអត់បាន ក៏និយាយថា “មើលកូនកណ្តុរមាសគេផងចាស សំខាន់អាស្មាយ សម្លក់ម៉ាមី គិតម៉េចឥឡូវ កូនឯង ចេះលេងទឹកមុខ តាំងពី១ខែ អ៊ីចឹងកូន ហើយមើលមុខដូចប្រុសទៅ ដូចប្រុសទៅហើយ កូនមាសម្តាយ ចប់ហើយកាដុង មើលទៅប្តូរឈ្មោះដាក់ឈឹមប៉ោត ដូចការគ្រោងទុក ឬក៏យ៉ាងម៉េចទេខ្ញុំ”។
លុះមកដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ សូនីតា ក៏បានរៀបចំពិធីតូចមួយ ជុំគ្រួសារ ក្នុងថ្ងៃចេញខែកូនស្រី ដោយមិនបានធ្វើធំដុំ នោះទេ ដើម្បីចូលរួមក្នុងការការពារ ការឆ្លង ជំងឺកូវីដ-១៩។
ចំណែកថ្មីៗនេះទៀត នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ តារាសម្តែង ឌី សូនីតា បាននំាគ្នាថតរូបជុំគ្រួសារ មុនថ្ងៃបុណ្យណូអែល មើលទៅពិតជាស្រស់ស្អាតណាស់ ជាពិសេស អូនស្មាយ ចេះណាស់ គឺនៅឡើងស្ងៀម។
សូនីតា បញ្ជាក់ថា “សុំថតជុំគ្នាលេងស្ទាយ ក្នុងឱកាសបុណ្យណូអែល មួយណាចាស សំខាន់អូនស្មាយ សង្ងំអោយឈឹង គឺថាចេះណាស់កូន តែមានឈុតឆាកក្រៅឆាកដែរតើបងប្អូន ចង់មើលទេចាស កាដុងបង្ហោះជូន ត្រៀមសើចទៀតទៅបងប្អូន”។
លោក John Alexora បន្ថែមថា “ខានផុសរូប រាងយូរតិចបាទ ព្រោះរវល់នឹងការងារពេក ឥឡូវសុំផុសរូបជុំគ្រួសារតូចនេះម្តង។ កូនទើបតែបាន១ខែ ចាប់អូនថត ម៉ាមីអើយ ធ្វើបាបកូនណាស់ ហើយអូនស្មាយចឹងទៀត បានគេថតសង្ងំអោយស្ងៀម #គ្រួសារកក់ក្តៅ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូឈុតក្រៅឆាក ទំាងអស់គ្នា ៖